តារាខ្មែរ ២ រូប គឺ ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង កំពុងមានវត្តមានលើទឹកដីចិន ដើម្បីចូលរួមព្រឹត្តិការណ៍ SILK ROAD INTERNATIONAL FILM FESTIVAL 2023 លើកទី ១០ កាលពីម្សិលមិញ នៅ Fuzhou ដែលមុនកម្មវិធីមកដល់ អ្នកទាំង ២ បានហាត់សមមួយរយៈមកហើយ។

គូស្នេហ៍ទាំង ២ បានឈរលើឆាកជាមួយតារាចម្រៀងចិនជាច្រើនរូបទៀត ហើយសាមីខ្លួន យូប៊ីន បានបង្ហោះរូបភាព អមដោយឃ្លាយ៉ាងវែងថា “នាងខ្ញុំមានកិត្តិយសដែលបានតំណាងឲ្យកម្ពុជាឈរនៅលើឆាកដ៏ធំច្រៀងរួមជាមួយតារាចិនក្នុងព្រឹត្តិការណ៍បើក 10th SILK ROAD INTERNATIONAL FILM FESTIVAL 2023 នៅ FUZHOUE CHINA នៅថ្ងៃទី25 កញ្ញា”។
កម្មវិធីមហោស្រព SILK ROAD INTERNATIONAL FILM FESTIVAL 2023 នោះមានរយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃ ២៣ ដល់ ថ្ងៃ ២៧ ខែកញ្ញានេះ ហើយអ្នកទាំង ២ ពិតជាសកម្មក្នុងការផ្សព្វផ្សាយវប្បធម៌កម្ពុជាទៅលើឆាកអន្តរជាតិនាឱកាសនោះតែម្ដង៕



























Account
Security
Favourite Content