យូប៊ីន & វ៉ៃហាំង ​បំពេញតួនាទីម្ចាស់ផ្ទះជូនតារាស្រីថៃ ជេនី ដើរលេងអង្គរវត្ត

ជាថ្មីម្តងទៀតហើយដែលកំពូលតារាសម្តែងថៃដ៏ល្បី ជេនី ធៀនផូសុវណ្ណ លេចវត្តមានលើទឹកដីព្រះរាជាណាច្រកកម្ពុជា ប៉ុន្តែលើកនេះខុសប្លែកពីរាល់ដង ព្រោះនាងបានសំចតនៅទឹកដីអច្ឆិរយៈ ខេត្តសៀមរាប។ រឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ គេបែរជាប្រទះឃើញតារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន និងតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព ខាត់ វ៉ៃហាំង ក៏មានវត្តមាននៅទឹកដីខេត្តសៀមរាប ជាមួយកំពូលតារាសម្តែងថៃ ជេនី ផងដែរ។ 

តាមរយៈ story លើគណនី Instagram របស់ ស៊ីន យូប៊ីន បង្ហាញឱ្យឃើញថា នាង និង វ៉ៃហាំង បានចាប់ដៃគ្នាបំពេញតួនាទីម្ចាស់ផ្ទះ ជូនកំពូលតារាសម្តែងថៃ ជេនី ដើរលេងកម្សាន្តតាមប្រាសាទបុរាណនានារបស់ខ្មែរ បង្ហាញពីសំណង់បុរាណដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ យូប៊ីន ក៏បានធ្វើ tour guide ផ្ទាល់ ពន្យល់រៀបរាប់ទៅកាន់ កំពូលតារាសម្តែងថៃ ជេនី ផងដែរ។

ក្រៅពីការធ្វើដំណើរទៅស្វាគមន៍ និងជូន ជេនី ដើរលេងដោយផ្ទាល់ តារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍ភីអិនអិន យូប៊ីន ក៏បានបង្ហាះសារស្វាគមន៍តារាស្រីថៃរូបនេះមកកាន់ព្រះរាជាណាច្រកកម្ពុជាថា «Welcome to siemreap angkor Cambodia p’jannie»។ 

យ៉ាងណាមិញ គេពុំដឹងថា កំពូលតារាសម្តែងថៃ ជេនី មកកម្ពុជាលើកនេះក្នុងគោលបំណងអ្វីឱ្យប្រាកដឡើយ តែគេចាំបានថា នាងធ្លាប់ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈកម្ពុជាក្នុងពិធីបើកសម្ភោធជាផ្លូវការ ចាហួយ ៣ រសជាតិ Super Fiber Jelly Strip កាលអំឡុងខែមករា ឆ្នាំ២០២៤ ថា នាងចង់មកកម្ពុជាឱ្យបានញឹកញាប់ និងចង់ទៅអុជធូបបន់ស្រន់បារមីព្រះអង្គដងកើ នៅមុខព្រះបរមរាជវាំង ព្រោះឮគេល្បីថា ទីនេះជាកន្លែងស័ក្កសិទ្ធដែលប្រជាជនកម្ពុជាមានជំនឿទៅលើ ហើយក៏ចង់នាំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ផ្សេងៗនៅកម្ពុជាទៀតផង។ ដូច្នេះ នេះអាចជាដំណើរកម្សាន្តរបស់កំពូលតារាស្រី ជេនី ធៀនផូសុវណ្ណ នៅទឹកដីកម្ពុជាដូចអ្វីដែលនាងធ្លាប់លើកឡើងក៏ថាបាន ប៉ុន្តែការពិតបែបណាមានតែរង់ចាំមើលការ update របស់នាង ឬក៏ការ update របស់ យូប៊ីន និង វ៉ៃហាំង ដែលកំពុងធ្វើ tour guide ជូន ជេនី ដើរលេង។

នេះមិនមែនលើកដំបូងដែល តារាស្រីកម្ពុជា កញ្ញា ស៊ីន យូប៊ីន រៀបចំទទួលស្វាគមន៍តារាស្រីថៃ ជេនី យ៉ាងកក់ក្តៅនោះទេ ព្រោះអ្នកទាំងពីរតែងតែឆ្លៀតពេលជួបគ្នាគ្រប់ពេល ជេនី ធ្វើដំណើរមកកម្ពុជា។ កាលពីដើមខែមេសា យូប៊ីន បាននាំតារា​ស្រី​ថៃ Janie Tienphosuwan ទៅ​ភ្លក់​អាហារ​ជប៉ុន​នៅ​ហាង​ Yuzu របស់នាងទៀតផង ថែមទាំងបង្ហាញភាពស្និទ្ធស្នាលខ្លាំងដូចបងប្អូនទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New