ជាថ្មីម្តងទៀតហើយដែលកំពូលតារាសម្តែងថៃដ៏ល្បី ជេនី ធៀនផូសុវណ្ណ លេចវត្តមានលើទឹកដីព្រះរាជាណាច្រកកម្ពុជា ប៉ុន្តែលើកនេះខុសប្លែកពីរាល់ដង ព្រោះនាងបានសំចតនៅទឹកដីអច្ឆិរយៈ ខេត្តសៀមរាប។ រឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ គេបែរជាប្រទះឃើញតារាសម្តែងស្រីឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន និងតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព ខាត់ វ៉ៃហាំង ក៏មានវត្តមាននៅទឹកដីខេត្តសៀមរាប ជាមួយកំពូលតារាសម្តែងថៃ ជេនី ផងដែរ។
តាមរយៈ story លើគណនី Instagram របស់ ស៊ីន យូប៊ីន បង្ហាញឱ្យឃើញថា នាង និង វ៉ៃហាំង បានចាប់ដៃគ្នាបំពេញតួនាទីម្ចាស់ផ្ទះ ជូនកំពូលតារាសម្តែងថៃ ជេនី ដើរលេងកម្សាន្តតាមប្រាសាទបុរាណនានារបស់ខ្មែរ បង្ហាញពីសំណង់បុរាណដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ យូប៊ីន ក៏បានធ្វើ tour guide ផ្ទាល់ ពន្យល់រៀបរាប់ទៅកាន់ កំពូលតារាសម្តែងថៃ ជេនី ផងដែរ។



ក្រៅពីការធ្វើដំណើរទៅស្វាគមន៍ និងជូន ជេនី ដើរលេងដោយផ្ទាល់ តារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍ភីអិនអិន យូប៊ីន ក៏បានបង្ហាះសារស្វាគមន៍តារាស្រីថៃរូបនេះមកកាន់ព្រះរាជាណាច្រកកម្ពុជាថា «Welcome to siemreap angkor Cambodia p’jannie»។
យ៉ាងណាមិញ គេពុំដឹងថា កំពូលតារាសម្តែងថៃ ជេនី មកកម្ពុជាលើកនេះក្នុងគោលបំណងអ្វីឱ្យប្រាកដឡើយ តែគេចាំបានថា នាងធ្លាប់ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈកម្ពុជាក្នុងពិធីបើកសម្ភោធជាផ្លូវការ ចាហួយ ៣ រសជាតិ Super Fiber Jelly Strip កាលអំឡុងខែមករា ឆ្នាំ២០២៤ ថា នាងចង់មកកម្ពុជាឱ្យបានញឹកញាប់ និងចង់ទៅអុជធូបបន់ស្រន់បារមីព្រះអង្គដងកើ នៅមុខព្រះបរមរាជវាំង ព្រោះឮគេល្បីថា ទីនេះជាកន្លែងស័ក្កសិទ្ធដែលប្រជាជនកម្ពុជាមានជំនឿទៅលើ ហើយក៏ចង់នាំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ផ្សេងៗនៅកម្ពុជាទៀតផង។ ដូច្នេះ នេះអាចជាដំណើរកម្សាន្តរបស់កំពូលតារាស្រី ជេនី ធៀនផូសុវណ្ណ នៅទឹកដីកម្ពុជាដូចអ្វីដែលនាងធ្លាប់លើកឡើងក៏ថាបាន ប៉ុន្តែការពិតបែបណាមានតែរង់ចាំមើលការ update របស់នាង ឬក៏ការ update របស់ យូប៊ីន និង វ៉ៃហាំង ដែលកំពុងធ្វើ tour guide ជូន ជេនី ដើរលេង។



នេះមិនមែនលើកដំបូងដែល តារាស្រីកម្ពុជា កញ្ញា ស៊ីន យូប៊ីន រៀបចំទទួលស្វាគមន៍តារាស្រីថៃ ជេនី យ៉ាងកក់ក្តៅនោះទេ ព្រោះអ្នកទាំងពីរតែងតែឆ្លៀតពេលជួបគ្នាគ្រប់ពេល ជេនី ធ្វើដំណើរមកកម្ពុជា។ កាលពីដើមខែមេសា យូប៊ីន បាននាំតារាស្រីថៃ Janie Tienphosuwan ទៅភ្លក់អាហារជប៉ុននៅហាង Yuzu របស់នាងទៀតផង ថែមទាំងបង្ហាញភាពស្និទ្ធស្នាលខ្លាំងដូចបងប្អូនទៀតផង៕

























Account
Security
Favourite Content