Cha EunWoo ជាតារាចម្រៀង និងតារាសម្ដែងកូរ៉េដ៏មានប្រជាប្រិយម្នាក់។ ក្រៅពីមានទេពកោសល្យទាំងការច្រៀង និងសម្ដែង សម្រស់របស់តារាប្រុសរូបនេះតែងក្លាយជាប្រធានបទត្រូវបានអ្នកគាំទ្រ និងមហាជនជាច្រើនលើកយកមកនិយាយ។ សម្រស់របស់ Cha EunWoo ត្រូវបានគេលើកឡើងថា មើលទៅទន់ភ្លន់ ស្នាមញញឹមស្រទន់ និងស្រស់ស្អាតទាក់ទាញខ្លាំង។ មែនទែនទៅ រាល់ពេលដែលគេចោទសួរពីតារាសម្ដែងប្រុសវ័យក្មេងដែលមានស្រស់ស្អាតខ្លាំង Cha EunWoo តែងជាមនុស្សម្នាក់ក្នុងចំណោមតារាប្រុសផ្សេងដែលត្រូវបានគេរំឭកដល់។



ថ្មីៗ នេះ រូបភាពរបស់ប្អូនប្រុសរបស់ Cha EunWoo ត្រួវបានគេចែកចាយពាសពេញបណ្ដាញសង្គម និងក្លាយជាប្រធានបទគេយកមកនិយាយយ៉ាងច្រើន។ សម្រស់របស់ប្អូនប្រុស Cha EunWoo ពិតជាស្រស់ស្អាតមិនចាញ់បងប្រុសឡើយ ជាពិសេសអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នាខ្លាំង រហូតមានមតិលើកឡើងថា អ្នកពីរមើលទៅសឹងតែដូចកូនភ្លោះ។




ជាមួយគ្នាដែរ Cha EunWoo ផ្ទាល់ធ្លាប់បានលើកនិយាយសរសើរពីប្អូនប្រុសរបស់ខ្លួនថា៖ ប្អូនប្រុសរបស់លោកគឺពិតជាមានសមត្ថភាព និងពូកែ។ មុខរបស់គេគឺស្អាត និងមានទំហំតូចជាងលោកទៅទៀត។ ប្អូនប្រុសរបស់លោកបានសិក្សានៅឯក្រៅប្រទេស គឺប្រទេសចិន និងកំពុងធ្វើការងារក្រៅម៉ោង។ រូបគេក៏បានបញ្ចប់ភារកិច្ចបម្រើកងទ័ពរួចរាល់ផងដែរ។


សមាជិកក្រុម ASTRO ក៏បានលើកសរសើរថា សម្រស់របស់ប្អូនប្រុស Cha EunWoo ពេលជួបផ្ទាល់ពិតជាស្រស់សង្ហា និងស្អាតមិនគួរឲ្យជឿ។ គេមានច្រមុះស្រួចខ្លាំង បើប្រៀបធៀបទៅទាំងពីរនាក់បងប្អូនគឺស្រស់ស្អាតដូចគ្នា គ្រាន់តែ EunWoo ស្រស់ស្អាតខ្លាំងបែបទន់ភ្លន់ ខណៈប្អូនប្រុសរបស់គេគឺស្រស់សង្ហាបែបក្មេងៗយុវវ័យ ៕























Account
Security
Favourite Content