ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា តារាចម្រៀង និងសម្តែងកូរ៉េ Yoona បានទិញអាផាតមិនដ៏ប្រណិតមួយនៅអគារ Mark Hills Cheongdam ក្នុងតំបន់ Cheongdam-dong ក្រុងសេអ៊ូល ក្នុងតម្លៃ ៥,៧ ពាន់លានវ៉ុន ស្មើនឹង ៤,៣៨លានដុល្លារអាមេរិក។

របាយការណ៍បានឱ្យដឹងទៀតថា តារាស្រីវ័យ ៣៣ឆ្នាំរូបនេះបានទិញលំនៅដ្ឋានខាងលើដោយលុយសុទ្ធ១០០ភាគយ ដោយមិនមានប្រាក់កម្ចី ឬបង់រំលស់ឡើយ។ អាផាតមិននេះមានទំហំសរុប ២៦០ម៉ែត្រការ៉េ។
ភ្នាក់ងារអចលនទ្រព្យម្នាក់ឈ្មោះ Lee Ye Seul បាននិយាយថា “អគារនេះស្ថិតនៅក្នុងតំបន់ដែលប្រមូលផ្ដុំដោយផ្ទះវីឡា និងអាផាតមិនលំដាប់ខ្ពស់ ហើយសន្តិសុខនៅទីនេះមានភាពតឹងរ៉ឹងណាស់ ដូច្នេះហើយទើបជារឿយៗទីនេះត្រូវបានទៅចាប់អារម្មណ៍ដោយតារាល្បីៗ ឬអ្នកគ្រប់គ្រងអាជីកម្មធំៗ”។

លើសពីនេះ Yoona ក៏ជាម្ចាស់អាផាតមិនមួយទៀតនៅអគារ Lotte Castle Premier Apartment តំបន់ Samseong-dong ផងដែរ។ អាផាតមិននេះត្រូវបានទិញក្នុងខែមករា ឆ្នាំ ២០១៨ និងមានផ្ទៃដីសរុប ១៦៨ម៉ែត្រការ៉េ ហើយអ្នកជំនាញអចលនទ្រព្យម្នាក់បានឲ្យដឹងថា តម្លៃផ្ទះនេះបច្ចុប្បន្នបានកើនឡើង ១,៥ ដង បើធៀបនឹងពេលទិញ។


មិនត្រឹមតែវិនិយោគលើអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែ Yoona ក៏ត្រូវបានគេរាយការណ៍ថាបានផ្លាស់ប្ដូរមកជិះរថយន្ត Porsche តម្លៃរាប់សែនដុល្លារ និងមានឡាន Volkswagen Scirocco មួយទៀតតម្លៃប្រហែល ៣៤០០០ដុល្លារ។
ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១៥ ឆ្នាំ Yoona បានកសាងភាពជោគជ័យយ៉ាងរឹងមាំដល់បច្ចុប្បន្ន ហើយបើតាមស្ថិតិពី Kpopstarz បានឱ្យដឹងថាសមាជិក Girls’ Generation រូបនេះមានទ្រព្យសម្បត្តិរហូតដល់ ២០លានដុល្លារ។
ថ្មីៗនេះ នាងក៏កំពុងមានប្រជាប្រិយភាពខ្លាំងដែរតាមរយៈរឿងភាគបែបកំប្លែងមនោសញ្ចេតនាកំពុងចាក់ផ្សាយ “King the Land” ដែលនាងសម្ដែងជាមួយអតីតសមាជិកក្រុម 2PM Lee Jun Ho ៕

























Account
Security
Favourite Content