ចំណាយពេល ១៣ ឆ្នាំ ទើប សាយ សម្រេចបំណងធំមួយក្នុងអាជីពចម្រៀង

តារា​ចម្រៀង អ៊ួន បឋម ហៅ សាយ ជាតារាចម្រៀងឯករាជ្យម្នាក់ដែលមានសំឡេងស្រទន់ ថ្នម ចិត្ត​អ្នក​ស្ដាប់ ដោយលោកត្រូវបានគេស្គាល់ច្បាស់តាមរយៈបទ «ងប់ងុល» ដែលសំឡេងដ៏ស្រទន់របស់លោកបានបំពេអារម្មណ៍យុវវ័យ​។

មិនត្រឹមតែយុវវ័យប៉ុណ្ណោះទេ ប្រជាជនកម្ពុជាទូទាំងប្រទេសបានស្គាល់ សាយ តាមកម្មវិធីសប្បុរសធម៌ និងការរត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា​អង្គរសៀមរាប។ ក្រោយចប់បេសកម្មនេះ សាយ នៅតែបន្តលេចមុខធ្វើកម្មវិធីសប្បុរសធម៌ផ្សេងៗគ្រប់ទម្រង់ដែលអាចធ្វើបាន តែ​ដោយសារកត្តាសុខភាពលោក មិនអាចរត់រយៈចម្ងាយឆ្ងាយដូចលើកមុនទៀតនោះឡើយ។

ក្រោយផ្អាកផលិតចម្រៀងមួយរយៈ ដើម្បីកម្មវិធីសប្បុរសធម៌ សាយ បានត្រឡប់ផលិតបទថ្មីៗវិញបណ្តើរៗ ហើយមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការ សាយ បានប្រកាសត្រៀមចេញ Music Video ថ្មីមួយ ចំណងជើង «ខ្មែរ ជួយ ខ្មែរ» នៅម៉ោង ៧យប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជាបំណងធំមួយរបស់លោក និងក្រុមការងារ។ 

ម្ចាស់បទ «ងប់ងុល» ដ៏ល្បីល្បាញ បានរៀបរាប់ថា «13 ឆ្នាំមុន ខ្ញុំបាទ និងក្រុមការងារបានចាប់ផ្តើមធ្វើបទចម្រៀងនេះឡើងមក ហើយយើងក៏សង្ឃឹមថា នឹងអាចមានឱកាសយកបទចម្រៀងមួយនេះមកធ្វើជា Music Video នៅថ្ងៃណាមួយ។ អ្វីៗទាំងអស់ គឺកើតចេញពីការស្រលាញ់ និងការតាំងចិត្ត រហូតយើងទទួលសមិទ្ធផលថ្ងៃនេះ។ [ ខ្មែរ ជួយ ខ្មែរ] យើងជាកូនខ្មែរត្រូវការពារ អ្វីដែលសម្បត្តិជាតិយើង…»។

នេះជាដំណឹងល្អសម្រាប់ហ្វេនៗដែល​ជាអ្នកលើក​ទឹកចិត្ត​តារាចម្រៀង សាយ ដែលរង់ចាំមើលស្នាដៃបទថ្មីរបស់លោក ដូច្នេះកុំភ្លេចរង់ចាំតាមដានស្នាដៃបទ ខ្មែរ ជួយ ខ្មែរ ទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ