ក្រោយបានពាន Asia Top Award 2023 ទូរទស្សន៍ថៃ អញ្ជើញ ខាត់ វ៉ៃហាំង ទៅសម្ភាសន៍ភ្លែត!

កេរឈ្មោះ ខាត់ វ៉ៃហាំង មិន​ត្រឹម​ល្បី​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ នៅ​ថៃ​ក៏​មិន​ធម្មតា​ដែរ ព្រោះ ២ ឆ្នាំ​មក​នេះ​លោក​ទទួល​បាន​ពាន​រង្វាន់​ជាប់​គ្នា​នៅ​ទី​នោះ។ សម្រាប់​ថ្មី​នេះ​លោក​ទើប​ទទួល​ពាន​ពី​កម្មវិធី Asia Top Award 2023 ហើយ​ត្រូវ​បាន​ទូរទស្សន៍​ថៃ​ជាច្រើន​សម្ភាសន៍​ថែម​ទៀត។

វ៉ៃហាំង បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ថៃ និង​មាន​វត្តមាន​សិល្បករ​វៀតណាម ព្រម​ទាំង​សិល្បករ​មីយ៉ាន់ម៉ា​ផង​ដែរ។ តារា​ប្រុស​ប្រចាំ​ប្រទេស​បាន​សរសេរ​រៀបរាប់​លើ FB នា​ថ្ងៃ​នេះ​ថា “តប​ការ​អញ្ជើញ​ចូលរួម​សម្ភាស​នៅ​តាម​កម្មវិធី​ស្ថានីយ​ទូរទស្សន៍ និង​បណ្ដា​សារព័ត៌មាន​ថៃ ជាមួយ​សិល្បករ​វៀតណាម និង​​មីយ៉ាន់ម៉ា ក្រោយ​ទទួល​បាន​ពាន​ជា​តារា​សម្ដែង​ប្រុស​ដែល​មាន​ប្រជាប្រិយភាព ពី​កម្មវិធី Asia Top Award 2023”។

សម្រាប់ ខាត់ វ៉ៃហាំង និង​សង្សារ​សំណព្វ​ចិត្ត ស៊ីន យូប៊ីន គឺជា​តារា​សម្ដែង​ប្រុស​ស្រី​ដែល​មាន​ភាព​ល្បីល្បាញ​ទាំង​នៅ​កម្ពុជា និង​ថៃ។ ដោយ​ឆ្នាំ​នេះ​ខាង​ប្រុស​ ទទួល​បាន​ពាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ (popular actor of the year) ហើយ​ខាង​ស្រី​បាន​ពាន​រង្វាន់​តារា​សម្ដែង​ស្រី​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ (popular actress of the year)។ ចំណែក​ឆ្នាំ​មុន​វិញ​តារា​សម្ដែង​ឆ្នើម និង​ជា​គូស្នេហ៍​មាន​ការ​គាំទ្រ​ខ្លាំង​លំដាប់​ប្រទេស​កម្ពុជា វ៉ៃហាំង និង យូប៊ីន បាន​ដឹកដៃ​គ្នា​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ប្រទេស​​ថៃ ក្នុង​នោះ រួម​មាន​ពានរង្វាន់ Thailand Digital Award 2022, ពានរង្វាន់ ដៃគូ​សម្ដែង​ដ៏​ស័ក្ដិសម​បំផុត​របស់​ស្ថានីយ​ទូរទស្សន៍​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា ប្រចាំ​ឆ្នាំ ២០២២ និង​មួយទៀត​ពាន​រង្វាន់​កិត្តិយស​ពី​ស្ថាប័ន K-Beauty Award ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មួយ ចូលរួម​ដោយ​ប្រទេស​អូស្ត្រាលី កូរ៉េ អាមេរិក កាណាដា។

តារា​សម្ដែង​រូប​សង្ហា​​មាន​សមត្ថភាព​អាច​និយាយ​បាន​ទាំង​ភាសា ថៃ ព្រម​ទាំង​ភាសា​អង់គ្លេស​បាន​យ៉ាង​​ល្អ។ ក្រោយ​ទទួល​បាន​ពាន​ពី​កម្មវិធី Asia Top Awards 2023 ខាត់ វ៉ៃហាំង បាន​ ថ្លែង​អំណរគុណ​អ្នក​គាំទ្រ ដែល​បាន​ផ្ដល់​ឲ្យ​លោក​មាន​នៅ​ថ្ងៃ​​នេះ បើ​គ្មាន​អ្នក​ទាំង​អស់​គ្នា បើ​គ្មាន​អ្នក​គាំទ្រ​ទេ លោក​ក៏​មិន​អាច​ទទួល​បាន​សមិទ្ធផល​ល្អ​ដូច​បច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ