នៅថ្ងៃទី៣០ ខែឧសភា កន្លងទៅ YoonA សមាជិកក្រុម Girls’ Generation ទើបតែបានអបអរខួបកំណើតឆ្នាំថ្មីវ័យ ៣៥ឆ្នាំរបស់ខ្លួន ដោយតារាពហុជំនាញរូបនេះ ក៏បាន Live អបអរសាទរជាមួយនឹងអ្នកគាំទ្រពីជុំវិញពិភពលោកផងដែរ។


នៅក្នុងរូបភាពដែលបានបង្ហោះលើគណនី Instagram កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ YoonA បានចែករំលែករូបថតនៅក្នុងកម្មវិធីខួបកំណើតផ្ទាល់ខ្លួន ដោយមានការតុបតែង ២បែប គឺពណ៌ខ្មៅ-ស ផង និងពណ៌ផ្កាឈូក-ស។ ទន្ទឹមគ្នានឹងការបង្ហោះរូបថត តារាចម្រៀងរូបនេះ ថែមទាំងបានសរសេរសំណេរខ្លីដូចគ្នាថា៖ “ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលទទួលបានពាក្យជូនពរជាច្រើននៅក្នុងឆ្នាំនេះ”។
ជាក់ស្ដែង នៅក្នុងថ្ងៃខួបកំណើតផ្ទាល់តែម្ដង YoonA ក៏បានរៀបចំការ Live វីដេអូនៅលើគណនី YouTube ផ្លូវការរបស់នាងគឺ Yoona’s So Wonderful Day និងគណនី TikTok របស់ Girls’ Generation ផងដែរ ដោយការ Live និយាយជាមួយនឹងអ្នកគាំទ្រនេះ មានឈ្មោះថា YOONA’s MINI ROOM ។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ តារាចម្រៀងប្រែខ្លួនជាតារាសម្ដែងរូបនេះ កំពុងតែមមាញឹកនឹងការងារក្នុងវិស័យភាពយន្ត ជាមួយនឹងគម្រោងដល់ទៅ ២ ផ្សេងគ្នា គឺភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ tvN រឿង The Tyrant’s Chef និងភាពយន្តកុនរឿង The Devil Has Moved In៕


























































Account
Security
Favourite Content