ឪពុកតារាចម្រៀង Jimmy Kiss លោក វរ័ សារុន ម្ចាស់បទ «ម៉ាក់ស៊ីនារីថ្មី» ទទួល​មរណភាពថ្ងៃនេះ

តារា​ចម្រៀង Originalលោក Jimmy Kiss ដែល​មាន​ឈ្មោះ​ពិត សារុន កល្យាណ បាន​បង្ហោះ​សារ​យ៉ាង​ក្ដុកក្ដួល ព្រោះ​បាត់បង់​អ្នក​មាន​គុណ​នៅ​ថ្ងៃ​នេះ។ ម្ចាស់​បទ «Baby I’m Sorry» បាន​រាយរាប់​លើ​បណ្ដាញ​សង្គម​ថា ឪពុក​លោក គឺជា​តារា​ចម្រៀង​ជើងចាស់ និង​ជា​ម្ចាស់​បទ​ល្បី​ៗ​ដែល​នរណា​ៗ​ក៏​ស្គាល់ និងរាំ​លេង​នូវ​បទ​ចម្រៀង​ទាំងនោះ។

«ម៉ាក់ស៊ីនារីថ្មី» ជា​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​តាំង​ពី​រាប់​សិប​ឆ្នាំ​មុនមក​ហើយ​នោះ គឺជា​សំនៀង​ដើម​លោក វរ័ សារុន។ លោក សារុន ជា​អតីត​តារា​ចម្រៀង Rock ល្បីល្បាញ​ក្នុងទសវត្សរ៍ឆ្នាំ ៦០។ ក្នុង​គ្រា​ទុក្ខសោក​នេះ Jimmy Kiss បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម និង​រៀបរាប់​ពី​អ្នក​មាន​គុណ​ខ្លួន​ថា “ស្គាល់បទនារី មាក់ស៊ី ស្រស់អ្វីស្រស់ម្លេះទេ? ពេលនេះម្ចាស់សម្លេងដើម លោកតា វរ័ សារុន គាត់​លាលោក​ហើយ ប៉ុន្តែ​ស្នាដៃ និង​សម្លេងលោកតា ជា​ចំណងដៃ​ដល់​កូនចៅ​គ្រប់​ជំនាន់ សូមលោកពុកទៅអោយបានស្កប់ស្កល់” ។

ក្នុង​ការ​បាត់បង់​ធនធាន​មនុស្ស​សំខាន់​នេះ​ដែរ ឯកឧត្ដម ខៀវ កញ្ញារីទ្ធ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ និង​លើក​ឡើង​ពី​ស្នាដៃ​លោក វរ័ សារុន កាលពី​គ្រា​ដែល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណោច។ មិន​ត្រឹម​តែ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នោះ​ឡើយ ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់ Jimmy Kiss សិល្បករ​ជាច្រើន​រូប និង​មិត្តភ័ក្ដិ​ជាច្រើន​ក៏​បាន​បង្ហាញ​ពី​ទុក្ខសោក​ដែល​បាត់បង់​អ្នក​មាន​ស្នាដៃ​ជូន​ជាតិ​រូប​នេះ​ដែរ។ លោក វរ័ សារុន ទទួលមរណភាពក្នុងជន្មាយុ ៧៨ ឆ្នាំ។ ចំណែកបទ ​“ម៉ាក់ស៊ីនារីថ្មី” លោកបានច្រៀងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០​។

គួរ​បញ្ជាក់​ថា Jimmy Kiss ឬ សារុន កល្យាណ គឺជា​តារា​ចម្រៀង​ល្បី​ខ្លាំង​អំឡុង ១០ ឆ្នាំ​មុន តាម​រយៈ​បទ​ចម្រៀង Original ហើយ​លោក​​បាន Cover បទ “She’s gone” របស់​ជន​ជាតិ​អាមេរិក Steel Heart រហូត​ជន​បរទេស​ក៏​លាន់​មាត់​សរសើរ​ផង​ដែរ។ Jimmy បាន​ឲ្យ​ដឹង​ថា ក៏​ប្រើប្រាស់​សំឡេង​បាន​ល្អ ព្រោះ​​មាន​ឪពុក​ជា​អ្នក​ប្រាប់​ពី​តិចនិក ដែល​លោក​គឺ លោក វរ័ សារុន នេះ​តែម្ដង៕

រូបភាព៖ Jimmy Kiss និង cpp



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ



Leave a Reply

Your email address will not be published.Required fields are marked *