តំណែងកាន់តែធំទំនួលខុសត្រូវកាន់តែច្រើន! YoonA ទម្លាយពីអារម្មណ៍ពិតក្នុងតំណែងជាតួឯកប្រចាំក្រុម

ថ្មីៗនេះ YoonA បានបើកចិត្តជាមួយនឹងមិត្តរួមក្រុម Hyoyeon រៀបរាប់ពីសម្ពោធដែលខ្លួនបានជួបនៅក្នុងតំណែងជាតួឯក ឬ center របស់ក្រុម Girl’s Generation អស់ពេល ១៨ឆ្នាំ។

នៅក្នុងកម្មវិធី Hyo’s Level Up ដែលបានចាក់ផ្សាយនៅលើយូធូបកាលពីថ្ងៃទី២៥ ខែធ្នូនេះ សមាជិកពីររូបពីក្រុមចម្រៀងនារីម្ចាស់បទ Gee បានមកជួបជុំគ្នាម្ដងទៀត ដោយមាន Hyoyeon ជាពិធីការនី និង YoonA ជាភ្ញៀវកត្តិយស។​

រំឭកពីជីវិតការងាររបស់ខ្លួនដែលបានចាប់ផ្ដើមតាំងតែពីឆ្នាំ ២០០៧​ YoonA គិតថា នេះជាឆ្នាំដែលមិនរវល់ខ្លាំង ហើយនាងអាចមានពេលសម្រាកបានគ្រប់គ្រាន់បើប្រៀបធៀបនឹង ១៨ឆ្នាំនៃនាមជាអ្នកសិល្បៈ។ ក្នុងកម្មវិធីដដែល​នេះ តារាស្រីវ័យ ៣៤ឆ្នាំក៏បាននឹកដល់គ្រាដែលខ្លួនធ្វើជា Center សម្រាប់ក្រុមផងដែរថា វាមិនមែនជារឿងងាយស្រួលសម្រាប់នាងឡើយ។

ក្នុងតំណែងដែលតម្រូវឱ្យសិល្បករត្រូវតែមានរូបសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាពលេចធ្លោជាងគេ YoonA បានរៀបរាប់ពីផលពិបាកថា៖ “ពេលវេលាដែលពិបាកបំផុតសម្រាប់ផ្លូវចិត្តរបស់ខ្ញុំ គឺនៅពេលដែលពួកយើងផ្សព្វផ្សាយបទ I GOT A BOY។ វាជាមោទកភាពមួយដែលបានក្លាយជា center របស់ក្រុម ហើយវាក៏ជាសម្ពោធនៅក្នុងចិត្តរបស់ខ្ញុំផងដែរ។ ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែធ្វើឱ្យបានល្អ ខ្ញុំមិនត្រូវធ្វើខ្លួនជាបញ្ហាដល់ក្រុមនោះទេ”។

“នៅក្នុងបទ I GOT A BOY ខ្ញុំនិង Hyoyeon ពួកយើងត្រូវច្រៀងឆ្លាស់គ្នា។ ដូច្នេះខ្ញុំត្រូវតែជំរុញខ្លួនឯង និងហ្វឹកហាត់ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីអាចស៊ីគ្នាជាមួយនឹងសមត្ថភាពរបស់ Hyoyeon” តួឯកស្រីក្នុងរឿង ផ្តើមស្នេហ៍ក្រោមដំណក់ទឹកភ្លៀង រំឭកបន្ថែមបែបនេះ។

ជាក់ស្ដែង ហេតុការណ៍នេះមិនមែនកើតឡើងត្រឹមតែមួយលើកនោះទេ នាងបានរៀបរាប់ទៀតថា៖ “ខ្ញុំគិតថា ខ្ញុំតែងតែមានសម្ពោធបែបនេះរហូតមក ជាពិសេសនៅពេលចាប់ផ្ដើមគម្រោងថ្មីៗរបស់ក្រុម។ មានពេលខ្លះខ្ញុំបានជាប់គាំង រហូតដល់ខ្ញុំខ្លួនឯងក៏បារម្ភពីស្ថានភាពខ្លួនឯង និងតែងឆ្លៀតមកពិចារណានឹងខ្លួនឯងវិញជាប្រចាំ”។

គួរបញ្ជាក់ផងដែរថា ទម្រាំតែជោគជ័យដូចសពថ្ងៃនេះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់ YoonA។ ជាក់ស្ដែងនាងត្រូវចំណាយពេលរហូតដល់ទៅ ៥ឆ្នាំក្នុងការហ្វឹកហាត់ មុននឹងចាប់ផ្ដើមក្លាយខ្លួនជាសមាជិកក្រុម Girl’s Generation និងអាចប្រឡូកក្នុងការងារសម្ដែង រហូតក្ដោបឱកាសល្អៗដទៃទៀតបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *