រំជួលចិត្ត! ម្ដាយ Kim Jaejoong ទម្លាយមូលហេតុពីក្រោយការសម្រេចចិត្តទទួលលោកមកចិញ្ចឹម ខណៈកំពុងមានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ

នៅក្នុងកម្មវិធី Morning Yard របស់ KBS 1TV វត្តមានតារាចម្រៀងប្រុសកូរ៉េ Kim Jaejoong និងម្ដាយរបស់លោកបានធ្វើឱ្យអ្នកគាំទ្រ និងអ្នកទស្សនារំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានទម្លាយរឿងរ៉ាវជីវិតមួយចំនួន។

កាលពីនៅក្នុងកម្មវិធី Stars’ Top Recipe at Fun-Staurant តារាប្រុសរូបនេះធ្លាប់បានបង្ហើបរួចមកហើយថាលោកត្រូវបានម្ដាយរបស់លោកយកទៅចិញ្ចឹមក្នុងគ្រួសារមួយដែលមានកូនស្រីរហូតដល់ ៨ នាក់ ហើយទាំងអស់គ្នាពិតជាស្និទ្ធស្នាលប្រៀបដូចជាបងប្អូនបង្កើត។

ជាក់ស្ដែងនៅក្នុងការចាក់ផ្សាយលើកនេះ ម្ដាយរបស់តារាប្រុស Kim Jaejoong ក៏បានទម្លាយពីមូលហេតុដែលគាត់សម្រេចចិត្តទទួលចិញ្ចឹមកូនប្រុសម្នាក់នេះស្របពេលកំពុងមានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។ គាត់បាននិយាយថាមិត្តភក្ដិរបស់គាត់បានពន្យល់ថាក្មេងម្នាក់នេះត្រូវការផ្ទះ ដូច្នេះគាត់គួរតែទទួលចិញ្ចឹមគេម្នាក់ទៀត។ ប៉ុន្តែគាត់បានបដិសេធដោយសារតែគាត់មានកូនស្រីច្រើនណាស់ទៅហើយ ហើយគាត់គិតថាខ្លួនមិនអាចចិញ្ចឹមកូនម្នាក់ទៀតបានឡើយ។ យ៉ាងណាមិញ មិត្តរបស់គាត់នៅតែជំរុញទឹកចិត្តគាត់ថាប្រសិនបើជារូបគាត់ គេជឿជាក់ថាគាត់នឹងចិញ្ចឹមក្មេងម្នាក់នេះបានយ៉ាងល្អ។

អាចថាជានិស្ស័យ នៅពេលដែលគាត់បានសំឡឹងមើលទៅក្មេងម្នាក់នោះធ្វើឱ្យគាត់គិតថាតើអ្នកណាដាច់ចិត្តទុកកូនចោលបែបនេះដោយរបៀបណា។ បកទៅកាន់ពេលដែល Kim Jaejoong នៅតូចបើកភ្នែកខ្មៅៗសំឡឹងមើលគាត់ថែមទាំងហៅគាត់ថា “ម៉ាក់ៗ” ពិតជាបានឆក់យកដួងចិត្តរបស់គាត់ ធ្វើឱ្យគាត់សម្រេចចិត្តថាក្មេងម្នាក់នេះនឹងក្លាយជាកូនរបស់គាត់ចាប់ពីពេលនេះតទៅហើយ។ គាត់បានបន្ដថាពេលនោះក្មេងម្នាក់នេះបានតោង ក គាត់ជាប់ថែមទាំងទន្ទិញពាក្យថាម៉ាក់នៅជិតត្រចៀកគាត់ទៀតផង។ ទោះជាយ៉ាងណាគាត់នៅតែមានគំនិតថាគាត់មិនអាចចិញ្ចឹមក្មេងម្នាក់នេះបានល្អឡើយ ប៉ុន្តែសមាជិកគ្រួសារទាំងអស់បានរស់នៅជុំគ្នាយ៉ាងកក់ក្ដៅហើយព្យាយាមអស់ពីលទ្ធភាពទោះបីជាមិនមានអ្វីច្រើនដូចគេក៏ដោយ។

ទន្ទឹមនឹងនោះម្ដាយរបស់តារាប្រុស Kim Jaejoong បាននិយាយទាំងរំជួលចិត្តគាត់មិននឹកស្មាន និងមិនគួរឱ្យជឿឡើយថាកូនរបស់គាត់ធំឡើងក្លាយជាកូនកត្តញ្ញូ ជាមនុស្សជោគជ័យ និងគួរឱ្យគោរពខ្លាំងបែបនេះនោះទេ។ គាត់មិនធ្លាប់គិតឡើយថាគាត់អាចនឹងមានកូនប្រុសម្នាក់ដែលល្អយ៉ាងនេះទេ។

ជាការឆ្លើយតប តារាប្រុស Kim Jaejoong ក៏បានសម្ដែងការដឹងគុណទៅកាន់ម្ដាយចិញ្ចឹមដោយលោកពិតជាអរគុណយ៉ាងខ្លាំង មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ លោកគិតថាគ្រាន់តែការចិញ្ចឹមបីបាច់លោក​​​​ឱ្យមានសុខភាពល្អបែបនេះគឺពិតជាគ្រប់គ្រាន់ណាស់ទៅហើយ។ ក្រោយកម្មវិធីសម្ភាសបានបញ្ចប់មានមនុស្សជាច្រើនហៅលោកថាជាកូនកត្តញ្ញូ ប៉ុន្តែលោកបានប្រាប់ថាវាជារឿងធម្មជាតិទៅដែលលោកត្រូវសងគុណ និងស្រឡាញ់ម្ដាយរបស់លោកបែបនេះ ហើយក៏មិនមែនជារឿងចម្លែកដែរដែលលោកត្រូវឡើងកម្មវិធីជាមួយម្ដាយជាទីស្រឡាញ់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *