Yoona ត្រូវបានគេស្គាល់ដំបូងឡើយក្នុងនាមជាសមាជិករបស់ក្រុមចម្រៀង Girls Generation។ បន្ទាប់មករូបនាងបានប្រឡូកចូលក្នុងវិស័យសម្ដែងក្នុងរឿងភាគ និងភាពយន្ដកុន និងជាតារាស្រីម្នាក់ដែលត្រូវមហាជនសរសើរថាមានទេពកោសល្យខ្លាំងមិនថាតែការរាំ ច្រៀង សូម្បីតែការសម្ដែងក៏ល្អស្ទើររកកន្លែងទាស់គ្មាន។ តស៊ូអស់រយៈពេលប្រមាណជិត ១៦ ឆ្នាំក្នុងវិស័យសិល្បៈចាប់តាំងពីឆ្នាំ ២០០៧ Yoona ត្រូវបានមហាជនចាត់ទុកថាជាតារាស្រីកូរ៉េខាងត្បូងដ៏ជោគជ័យម្នាក់។

មែនទែនទៅ បន្ទាប់ពីបង្ហាញខ្លួនក្នុងរឿងភាគកូរ៉េ King The Land ក្នុងឆ្នាំ ២០២៣ នេះ ប្រជាប្រិយភាពរបស់នាងកាន់តែកើនឡើងមួយកម្រិតថែមទៀត និងក្លាយជាប្រធានបទដែលមហាជនលើកយកមកនិយាយជាហូរហែរទាំងសមត្ថភាពសម្ដែង និងរូបសម្រស់។ ទ្រព្យសម្បត្ដិរបស់នាងត្រូវប៉ាន់ប្រមាណថាមានច្រើនជាង ២០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ បើយោងតាមប្រភពព័ត៌មាន seoulspace។

ជាមួយគ្នាដែរ ប្រាក់ចំណូលរបស់នាងត្រូវបានរាយការណ៍ថាបានមកពីការថតរឿង ការច្រៀង និងការផ្សព្វផ្សាយផលិតផលប្រេនមួយចំនួន។ មិនត្រឹមតែមានអ្នកគាំទ្រច្រើននៅកូរ៉េខាងត្បូង នាងក៏មានប្រជាប្រិយភាពខ្លាំងនៅប្រទេសចិន ដោយធ្លាប់សម្ដែងក្នុងរឿងចិនល្បី “God Of War, Zhao Yun” និងអាចរកបានប្រាក់ច្រើនជាង ២.៥ លានដុល្លារអាមេរិកពីការសម្ដែងរឿងនេះ។

បើតាមប្រភពព័ត៌មាន Kdramastars Yoona គឺធ្លាប់ផ្សព្វផ្សាយផលិតផលដល់ទៅ ២៥ ដែលរួមមានដូចជា Crocs, Pandora, MiuMiu និងផ្សេងៗទៀត។ គិតត្រឹមឆ្នាំ ២០២៣ Yoona បង្ហាញក្នុងរឿងភាគច្រើនជាង ១៤ ដែលក្នុងនោះរឿងល្បីៗ មានដូចជា៖ King The Land, Big Mouth, Hush, The K2, God Of War, Zhao Yun, Love Rain និង You Are My Destiny។ រូបនាងក៏បានបង្ហាញខ្លួនក្នុងភាពយន្ដកុនប្រមាណ ៦ រឿងផងដែរ ហើយរឿងដែលនាងទទួលបានការចាប់អារម្មណ៍ខ្លាំងគឺ Exit៕

























Account
Security
Favourite Content