ការពិតពិសេសៗ ៥យ៉ាងពី Yang Yang ពីក្មេងប្រុសធម្មតាក្លាយជា Superstar ជួរមុខក្នុងប្រទេសចិន

បើនិយាយពីតួឯកប្រុសក្នុងរឿងចិនដែលល្បីបំផុតនៅជំនាន់នេះគឺប្រាកជា​មិន​អាចរំលងកំលោះសង្ហាពោរពេញដោយសមត្ថភាព Yang Yang នោះឡើយ ដោយមិនថាចាប់ដៃគូជាមួយតារាស្រីរូបណាក៏ទទួលបានការពេញនិយម Rating ខ្ពស់ៗកប់ពពក។ ជាពិសេសថ្មីៗនេះភាពយន្តភាគ “Fireworks of My Heart” ដែលរូបគេបានសម្ដែងជាមួយតារាស្រី Wang Churan ក៏បានទទួលការពេញនិយមរហូតជាប់ចំណាត់ថ្នាក់លេខ១លើ IQIYI តាំងពីភាគដំបូងតែម្ដង។ ដូច្នេះហើយថ្ងៃនេះ AMS នឹងនាំប្រិយមិត្តមកស្គាល់ពី Yang Yang ឱ្យបានកាន់តែច្បាស់ ថារូបគេមិនមែនមានតែរូបរាងសង្ហានិងពូកែសម្ដែងរឿងប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈពិសេសផ្សេងៗជាច្រើនទៀត ដែលអាចឱ្យអ្នកគាំទ្រដឹងហើយកាន់តែលង់ស្នេហ៍ទ្វេដង។

១. ចំណុចចាប់ផ្ដើមនៃអាជីពសិល្បៈ

និយាយពីការចាប់ផ្តើមអាជីពសិល្បៈ តាំង​ពី​ក្មេង​មក Yang Yang មិន​ដែល​មាន​គំនិត​ចង់​ក្លាយ​ជា​តារា​សម្ដែង​ឡើយ ប៉ុន្តែរូបគេ​មាន​សុបិន​ចង់​ក្លាយ​ជា​ទាហាន ដូច្នេះហើយក៏បាន​ចូល​រៀន​នៅមហាវិទ្យាល័យ​សិល្បៈ​របស់កងទ័ព​ចិន ហើយមានឱកាសបានរៀនទាំងផ្នែកសិល្បៈ រៀនច្រៀង ជាពិសេសផ្នែករបាំបាឡេ ដែលរូបគេបានលះបង់យ៉ាងខ្លាំងក្នុងការហាត់សមរហូតក្លាយជាតំណាងចេញប្រកួត ហើយក៏ត្រូវបានអ្នកដឹកនាំរឿង “The Dream of Red Mansions” ប្រទះឃើញ​ និងបាន​អញ្ជើញ​គេ​ឲ្យចូល​សម្ដែង​ជា​តួឯក​ក្នុង​រឿង​នេះតែម្ដង។ ស្នាដៃដំបូងនេះ​បានទទួលការគាំទ្រយ៉ាងខ្លាំងនិងធ្វើឱ្យគេទទួលបានពានរង្វាន់តារាសម្ដែងថ្មីឆ្នើមថែមទៀត។

យ៉ាងណាក្ដី វិថីនៃអាជីពសម្ដែងរបស់ Yang Yang មិនរលើបរលូនរហូតនោះឡើយ ដោយសារតែដំបូងឡើយៗ រូបគេតែងតែត្រូវបានវាយប្រហារចំពោះសមត្ថភាពសម្ដែង ប៉ុន្តែតារាវ័យ ៣១ឆ្នាំរូបនេះក៏មិនដែលបាក់ទឹកចិត្តឡើយ ហើយតែងតែអភិវឌ្ឍខ្លួនឯងជានិច្ចរហូតបានក្លាយជាតួឯកប្រុសលំដាប់ជួរមុខក្នុងឧស្សាហកម្មភាពយន្តចិន ជាមួយនឹងរឿងភាគជោគជ័យជាច្រើនដូចជា “The King’s Avatar”, “You Are My Glory” ដែលចាប់ដៃគូជាមួយតួឯកស្រីល្បី Dilraba, “Who Rules The World” ជាមួយ Zhao Lusi និងរឿងចុងក្រោយគឺ “Firework of My Heart”។

ភាពជោគជ័យក្នុងឋានៈ​ជា Superstar ជួរមុខ​របស់ Yang Yang មិន​ឈប់​ត្រឹមប៉ុណ្ណឹង​នោះ​ទេ ដោយរូបគេត្រូវបានជ្រើសរើសជា Brand Ambassador របស់ក្រុមហ៊ុនល្បីៗដូចជា Bulgari និង Valentino ផងដែរ។

២. អត្តចរិត

ទស្សនិកជន​ជា​ច្រើន​អាចនឹងស្គាល់ Yang Yang ថា​ជា​សុភាពបុរស តាមរយៈអត្តចរិតតួអង្គក្នុងរឿងភាគដែលគេសម្ដែង និងស្ទីលស្លៀកពាក់ពេលចូលរួមកម្មវិធី ប៉ុន្តែ​តាម​ពិត​ទៅ Yang Yang ​គឺជាមនុស្សចូលចិត្តលេងសើច តែក៏ពូកែ​អៀនដែរ និងមិន​ដែល​ប្រកាន់ខ្លួនឡើយ ហើយតែងតែស្តាប់យោបល់អ្នកដទៃ ដែលចំណុចនេះហើយធ្វើឱ្យអ្នកដែលបានធ្វើការជាមួយគេគ្រប់គ្នាចង់ត្រលប់មកធ្វើការជាមួយគេម្តងទៀត។

៣. ចំណង់ចំណូលចិត្ត

ក្រៅពីការងារ អ្វីដែល Yang Yang ចូលចិត្តធ្វើនៅពេលទំនេរគឺការដើរកម្សាន្តទៅទីកន្លែងផ្សេងៗជាមួយគ្រួសារ និងមិត្តភ័ក្ដិ ទាំងក្នុងនិងក្រៅប្រទេស ដូចជាទៅហុងកុង អ៊ីតាលី តួកគី និង ប្រទេសថៃជាដើម។ លោកចូលចិត្ត​ចេញក្រៅផ្ទះ ​​ដោយសារតែ​វា​ធ្វើឱ្យលោកមាន​អារម្មណ៍​ស្រស់ស្រាយនិងដូចជាការសាកថ្មជីវិតដែរ​។

៤. ការងារសប្បុរសធម៌

បន្ថែមពីលើបុគ្គលិកលក្ខណៈដ៏កក់ក្តៅ Yang Yang ក៏បានដំណើរការមូលនិធិមួយឈ្មោះថា Sunshine Special Fund ដែលផ្តោតលើការជួយកុមារកំព្រា និងកុមារនៅតាមជនបទឱ្យទទួលបានការអប់រំថ្នាក់មូលដ្ឋាន និងជួយគាំទ្រដល់សុខុមាលភាពពួកគេផងដែរ ដោយលោកសង្ឃឹមថាការបង្កើតមូលនិធិនេះអាចជួយឱ្យក្មេងៗធំឡើងដោយមានក្ដីសុខបាន។ ឃើញ​បែប​នេះហើយ​មិនបាច់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បាន​ជា Yang Yang តែង​តែ​ទទួល​បាន​ការ​ស្រលាញ់​ពី​សំណាក់​អ្នក​គាំទ្រ។

៥.​ បណ្ដាញសង្គម

សម្រាប់អ្នក​ដែល​ចាប់​អារម្មណ៍​ចង់​តាម​ដានសកម្មភាព​របស់កំលោះសង្ហាម្នាក់​នេះ អាច​តាមដាន​លើ Instagram ឈ្មោះ yang_0099 ដែលមានអ្នកតាមដានបច្ចុប្បន្ន ២លាននាក់ ឬតាមគណនី Weibo ​ឈ្មោះ 杨洋 (Yang Yang) ដែលមានអ្នកតាមដាន ៥៧លាននាក់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា