Xiao Zhan តារាសម្ដែងកំពុងមានឈ្មោះបោះសំឡេងនៅប្រទេសចិនបានក្លាយជាប្រធានបទពេញនិយមបន្តបន្ទាប់រយៈពេលពេញមួយឆ្នាំកន្លងមកនេះ ដោយសារភាពជោគជ័យរបស់គេលើវិស័យហ្វេសិនទាំងផ្នែកសម្លៀកបំពាក់ និងគ្រឿងអលង្ការ ខណៈដែលមានហ្វេនៗចាំគាំទ្រឥតឈប់ឈរ។ ហេតុដូច្នេះហើយទើបតំណែងជាទូតផ្សព្វផ្សាយ ឬ Brand Ambassador ពិតជាសក្ដិសមសម្រាប់គេជាខ្លាំង។

ចុងក្រោយនេះប្រេនគ្រឿងអលង្ការល្បី Boucheron ក៏បានប្រកាសតែងតាំងគេជា BA លំដាប់សកលលោក ដោយផ្ដោតលើការវាយលុកទីផ្សារប្រទេសចិន និងបានមើលឃើញពីប្រសិទ្ធភាពនៃឥទ្ធិពលរបស់ Xiao Zhan។ Hélène Poulit-Duquesne នាយកប្រតិបត្តិប្រេនផ្ទាល់បានថ្លែងថា Xiao Zhan មានរសនិយមផ្នែកហ្វេសិនដ៏អស្ចារ្យ ថែមទាំងមានបុគ្គលិកលក្ខណៈលេចធ្លោ និងបានបង្ហាញពីឥទ្ធិពលរបស់គេតាមរយៈតួលេខនៅលើបណ្ដាញអនឡាញចិន ខណៈវីដេអូប្រកាសតែងតាំង BA របស់គេបានទទួលការចូលទស្សនា ៥លានដង ដោយចំណាយពេលត្រឹមតែ ៨ម៉ោងប៉ុណ្ណោះ។




ភាពជោគជ័យរបស់ Xiao Zhan ត្រូវបានបង្ហាញចេញជារឿយៗ ដោយកន្លងមកនៅពេលធ្វើការជាមួយប្រេន Gucci និង Tod’s ក៏បានបង្កើតភាពទាក់ទាញចំពោះអ្នកគាំទ្រឱ្យចូលមកកាន់ពិភពហ្វេសិនបានជាហូរហែរ។ ក្នុងកំលុងរដូវកាលហ្វេសិនកាលពីខែមីនា ប្រសិទ្ធភាពនៃការផ្សព្វផ្សាយរបស់គេលើ Weibo មានតម្លៃគិតជាទឹកប្រាក់រហូតដល់ ៩,៣លានដុល្លារ ដែលអាចរាប់ថាជាតួលេខដ៏ខ្ពស់។
បច្ចុប្បន្នមានវ័យ ៣២ឆ្នាំ Xiao Zhan បានចាប់ផ្ដើមប្រឡូកសិល្បៈដំបូងដោយចូលរួមក្នុងកម្មវិធីប្រឡងប្រជែងសមត្ថភាព X-Fire និងបានចូលជាសមាជិកក្រុមចម្រៀង X Nine។ គេបានចាប់ផ្ដើមការសម្ដែងនៅឆ្នាំ២០១៦ ហើយក៏ទទួលបានភាពល្បីល្បាញទាំងនៅចិននិងអន្តរជាតិតាមរយៈស្នាដៃល្បីៗដូចជារឿង “The Untamed”, “Joy of Life”, “The Wolf” , “The Youth Memories” និង “The Longest Promise” ជាដើម ៕


























Account
Security
Favourite Content