ត្រលប់មកវិញហើយ? បាត់មុខអស់ច្រើនខែបណ្ដាញសង្គមរបស់ Kris Wu មានអ្នកចុចប្រើប្រាស់

កាលពីថ្ងៃទី ២២ ខែឧសភា កន្លងទៅ បណ្ដាញព័ត៌មាន QQ របស់ប្រទេសចិនបានឱ្យដឹងថា គណនីបណ្តាញសង្គមរបស់ តារាប្រុសKris Wu ឬ Wu Yifan ស្រាប់តែត្រលប់មកដំណើរការវិញ បន្ទាប់ពីខកខានផុសអស់រយៈពេលជាង ១០ ខែមកហើយ ចាប់តាំងពីរូបលោកត្រូវបានរងការចោទប្រកាន់ថាបានរំលោភក្មេងស្រីមិនទាន់គ្រប់អាយុ។ 

ដោយគណនី Twitter របស់លោកស្រាប់តែផ្លាស់ប្ដូរ cover ដាក់រូបពពក និងលុប profile ចោល។ ជាហេតុធ្វើឱ្យមហាជន និងអ្នកគាំទ្ររបស់លោកដែលនៅសេសសល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្ដែប៉ុន្មានម៉ោងក្រោយបន្ទាប់ពីការ Update ក្នុងបណ្ដាញសង្គម Twitter គណនីរបស់លោកក៏ត្រូវបាត់ទៅដោយគ្មានមូលហេតុ។

មិនត្រឹមតែគណនី Twitter នោះទេ សូម្បីតែ គណនីយូធូបក៏ត្រូវគេសង្កេតឃើញថាមានអ្នកប្រើប្រាស់ និងលុបចោលនូវ playlist មួយចំនួនដែរ។ ខណៈមិនដឹងថាតើនរណាជាអ្នកបើកប្រើប្រាស់ មិនដឹងថាខ្លួនលោកផ្ទាល់ ក្រុមការងារ ឬមនុស្សជិតដិតឡើយ។ 

មែនទែនទៅ តារាប្រុសវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានឃុំខ្លួនតាំងពីចុងខែកក្កដា ឆ្នាំ២០២១ មកម្ល៉េះ ក្រោយត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេង​ស្រី។ រឿងអាស្រូវនេះដែរ បានធ្វើឱ្យលោកជាប់ក្នុងបញ្ជីខ្មៅរបស់សិល្បៈចិន មិនអាចចេញសម្ដែង ឬលេចមុខទៀតទេក្នុងវិស័យសិល្បៈ។ ដូច្នេះការប្រើប្រាស់គណនីនេះត្រូវបានគេជឿថា ប្រហែលជានរណាម្នាក់ដែលមានភាពជិតដិតជាមួយលោកយកទៅប្រើហើយ។

គួរបញ្ជាក់ថា ក្រោយ​ពីការ​ស៊ើបអង្កេត​អស់​រយៈពេលជាង ១០ ខែមកខាងប៉ូលីសនៅប្រទេសចិនមិន​ទាន់​បាន​សម្រេច​ឬ​ប្រកាស​ពី​ពេល​វេលា​នៃ​ការ​កាត់​ទោស​តារាប្រុសរូបនេះទេ ខណៈព័ត៌មានពាក់ព័ន្ធវិញត្រូវបានលាក់ការណ៍សម្ងាត់យ៉ាងតឹងរ៉ឹងបំផុត។

តែបើតាមការវិភាគពីសំណាកក្រុមមេធាវីរបស់ប្រទេសចិនគឺ Kris អាចប្រឈមមុខជាប់គុក ១៧ ឆ្នាំ បើត្រូវគេស៊ើបច្បាស់ថាពិតជាមានប្រព្រឹត្តបទឧក្រិដ្ឋពាក់ព័ន្ធគ្រឿងញៀន ផឹកស៊ី រំលោភជនអនីតិជន និងបង្កើតក្រុមឆបោកក្មេងស្រីៗ មែន។ ដោយសារទង្វើទាំងអស់នេះត្រូវគេចាត់ទុកថាជាអំពើដ៏អាក្រក់ អសីលធម៌ខ្លាំង មិនអាចដាក់ទោសស្រាលបានឡើយ ថែមជាគំរូមិនល្អក្នុងវិស័យសិល្បៈចិនទៀតផង ដូច្នេះត្រូវតែដាក់ទោសឱ្យសមនឹងទង្វើ ណាមួយជាការព្រមានកុំឱ្យសិល្បៈករផ្សេងទៀតភ្លេចខ្លួនប្រព្រឹត្តិខុសដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ