ដូចដែលគ្រប់គ្នាបានដឹង ក្នុងវិស័យ K-Pop តារាល្បីៗអាចរកប្រាក់បានយ៉ាងច្រើនតាមវិធីផ្សេងៗលើសពីការចេញបទចម្រៀង។ អាស្រ័យលើប្រជាប្រិយភាពរបស់ពួកគេ អ្នកខ្លះមានឱកាសក្លាយជាអ្នកមានឥទ្ធិពលដែលម៉ាកយីហោល្បីៗជឿទុកចិត្តផ្ដល់តំណែងជាទូតផ្សព្វផ្សាយ (BA) និងថតផ្សាយពាណិជ្ជកម្ម។ វិធីទាំងនេះហើយជាប្រភពចំណូលដ៏សំខាន់ ជួនកាលលើសពីប្រាក់ចំណូលពីតន្ត្រីទៅទៀត។


ជាក់ស្ដែងតារាចម្រៀងស្រីខេប៉ុបជំនាន់ទី៤ Wonyoung សមាជិកក្រុម IVE ត្រូវបានអ្នកស្ថិតក្នុងវិស័យនេះទម្លាយថាអាចទទួលបានប្រាក់ចំណូលជិត ២,៥ ពាន់លានវ៉ុន (ប្រហែល ១,៩ លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២៣ ។ របាយការណ៍បានបង្ហាញថានាងមិនត្រឹមតែជាតំណាងផ្សព្វផ្សាយរបស់ម៉ាកយីហោប្រណិតដូចជា MIUMIU ប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមជាបន្តបន្ទាប់ជាមួយនឹងម៉ាកយីហោផ្សេងៗដូចជា Kirsh, Innisfree និង Samsung Galaxy ផងដែរ។ ការផ្តល់ឱកាសជាបន្តបន្ទាប់ពីក្រុមហ៊ុនធំៗទាំងនេះគូសបញ្ជាក់យ៉ាងច្បាស់ពីភាពទាក់ទាញ និងឥទ្ធិពលទីផ្សាររបស់នាង។


ក្នុងឆ្នាំ ២០២២ តែមួយ Wonyoung បានថតការផ្សាយពាណិជ្ជកម្មទោលចំនួន ៧ ដែលទាំងនេះត្រឹមតែជំរុញរូបភាពកេរ្តិ៍ឈ្មោះរបស់នាងទៅកាន់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញប្រាក់ចំណូលរបស់នាងយ៉ាងខ្លាំងផងដែរ។
បើនិយាយពីការលក់អាល់ប៊ុមវិញ IVE ក៏ជោគជ័យយ៉ាងខ្លាំងដែរខណៈអាចលក់បានជាង ២ លានច្បាប់ក្នុងរយៈពេលត្រឹមតែ ៩ ខែក្រោយបង្ហាញមុខ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះបង្ហាញពីចំណូលដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ Wonyoung និងសមាជិកក្រុមទាំងមូល។

មែនទែនទៅ ប្រជាប្រិយភាពរបស់ Wonyoung បានកើនឡើងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាងក្នុងឆ្នាំ ២០២១ និងពេលដែលនាងស្ថិតក្នុងក្រុម IZ*ONE មកម្ល៉េះ។ រាល់បទចម្រៀងដែលនាងចេញជាមួយនឹង IVE បានឈរនៅលើចំណាត់ថ្នាក់កំពូលនៃតារាងផ្សេងៗជាច្រើន ដែលបង្ហាញពីមូលដ្ឋានអ្នកគាំទ្រដ៏រឹងមាំ។ លើសពីនេះ IVE គ្រោងនឹងពង្រីកឥទ្ធិពលរបស់ពួកគេជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកដំបូងរបស់ពួកគេនៅឆ្នាំ ២០២៤ ដែលទំនងជានឹងជំរុញប្រាក់ចំណូលរបស់ Wonyoung កាន់តែខ្លាំងថែមទៀត ៕

























Account
Security
Favourite Content