ខានសម្តែងជាង ៣ ឆ្នាំ សាយ & កាម៉ុនរ៉ាត់ ប៉ះគ្នាម្តងទៀត បែបមនោសញ្ចេតនាលាយឡំសំណើចក្អាកក្អាយ

គិតមកទល់ពេលនេះរយៈពេលប្រមាណជាង ៣ ឆ្នាំហើយ ដែលតារាចម្រៀងឯករាជ្យ លោក អ៊ួន បឋម ហៅ សាយ ខកខានបញ្ចេញស្នាដៃភាពយន្តថ្មី ខណៈស្នាដៃភាពយន្តចុងក្រោយដែលលោកចូលរួមសម្តែងជាមួយពិធីការិនីរាងតូចច្រឡឹង យូ កាម៉ុនរ៉ាត់ ចំណងជើងថា «ពន្លឺនៃក្តីស្រៃ-Yellow Ligh» បានទម្លាក់លើទីផ្សារ កាលពីអំឡុងឆ្នាំ​ ២០២០ កន្លងទៅ។

គួរឱ្យភ្ញាក់ផ្អើល សាយ ស្រាប់តែលេចមុខក្នុងខ្សែភាពយន្តខ្នាតធំ «អ៊ុំចនម៉ែដោះ» នាដើមឆ្នាំ ២០២៤ នេះ ធ្វើឱ្យហ្វេនៗ និងមិត្តភ័ក្តអ្នកសិល្បៈ មានការភ្ញាក់ផ្អើលជាខ្លាំងជាមួយការផ្លាស់ប្តូររសជាតិថ្មី ដែលគេពុំធ្លាប់ឃើញលោកសម្តែងតួអង្គបែបនេះពីមុនមកឡើយ។ សូម្បីតែ​ កាម៉ុនរ៉ាត់ ក៏អស់សំណើចពេលនឹកឃើញដល់ការតុបតែខ្លួនរបស់ សាយ ក្នុងរឿងកំប្លែងមនោសញ្ចេតនានេះ​ដែរ។

ផ្តល់កិច្ចសម្ភាសន៍ដោយទឹកមុខរំភើបរីករាយ កាម៉ុនរ៉ាត់ និង សាយ បានលើកឡើងថា អ្នកទាំងពីរសប្បាយចិត្ត ដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ «អ៊ុំចន​ម៉ែ​ដោះ» របស់អ្នកដឹកនាំរឿងជើងចាស់ដ៏ល្បី លោក ឆាយ បូរ៉ា។ មែនទែនទៅ នេះជាលើកដំបូងបង្អស់ដែលអ្នកទាំងពីរមានឱកាសសម្តែងរឿងជាមួយ idol ក្នុងដួងចិត្តអ្នកទាំងពីរ ដែលជាម្ចាស់ស្នាដៃរឿង «ឃ្លាតទៅសែនឆ្ងាយ» និងរឿង «លោកគ្រូប្រពន្ធល្អ»។

កាម៉ុនរ៉ាត់ បន្តថា ក្នុងរឿងនេះនាងសម្តែងជាតួប្អូនស្រីរបស់មេម៉ាយកូន ៥ ឌី សូនិត្តា ហើយជាមនុស្សស្រីដែលចូលចិត្តចម្រៀង និងតន្ត្រី។ ចំណែក កំលោះសង្ហាសំឡេងពីរោះ សាយ វិញ សម្តែងជាតួអង្គឈ្មោះ ថ្ម ត្រូវជាក្មួយរបស់អ៊ុំចនតែម្តង។ 

សាយ រៀបរាប់ឱ្យដឹងថា ការសម្តែងតួអង្គ ថ្ម គឺជាការ Challenge ដ៏ធំសម្រាប់លោក ព្រោះវាខុសពីអត្តចរិតពិតរបស់លោកដាច់តែម្តង។ ប៉ុន្តែលោកសប្បាយចិត្តក្នុងការ​​សម្តែងតួអង្គថ្មីៗបែបនេះ ទុកជាការ Challenge ខ្លួនឯង។ ចំណុចដែលពិបាកសម្តែងបំផុតក្នុងរឿងនេះ គឺការបញ្ចេញអារម្មណ៍ជាតួអង្គ ថ្ម ដែលតម្រូវឱ្យលោកដាក់មនោសញ្ចេតនាដ៏ជ្រាលជ្រៅចូលទៅក្នុងតួអង្គកំលោះអ្នកក្រីក្រ ត្រដរឡើងមកទីក្រុង ដើម្បីក្រេបជញ្ជក់ចំណេះដឹង។

សាយ គិតថា ទស្សនិកជននឹងដាក់អារម្មណ៍តាមតួអង្គ ថ្ម នេះច្រើន ព្រោះតួអង្គនេះឆ្លុះបញ្ចាំងពីជីវិតពិតរបស់ប្អូនៗមួយចំនួនធំដែលឡើងមករៀនបន្តនៅភ្នំពេញ ដូចនេះលោកចង់ឱ្យគ្រប់គ្នាមកទស្សនារឿងនេះឱ្យច្រើន រួចជួយវាយតម្លៃការសម្តែងរបស់លោកផង។ មិនមែនមានតែឈុតឆាកកម្សត់ប៉ុណ្ណោះទេ កាម៉ុនរ៉ាត់ បង្ហើបថា ក្នុងរឿងនេះមានឈុតឆាកមួយដែលទស្សនិកជននឹងសើចរហូតរឹងពោះ ព្រោះតែស្ទីល៍តុបតែងខ្លួនថ្មីរបស់កំលោះសាយ ដើម្បីទៅញ៉ែស្រីស្អាត កាម៉ុនរ៉ាត់។

ខកខានសម្តែងអារម្មណ៍មនោសញ្ចេតនាជាមួយគ្នាអស់រយៈពេលជាង ៣ ឆ្នាំ ពិធីការិនី យូ កាម៉ុន់រ៉ាត់ និងតារាចម្រៀងឯករាជ្យ សាយ នៅតែត្រូវដងត្រូវផ្លែគ្នាល្អ ធ្វើឱ្យការសម្តែងដំណើរការទៅបានយ៉ាងរលូន។ កុំភ្លេចទៅទស្សនារឿង «អ៊ុំចនម៉ែដោះ» ឱ្យបានច្រើនកុះករ នៅតាមរោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង