WonBin ជាតារាសម្ដែងប្រុសកូរ៉េជើងចាស់ម្នាក់ បើទោះជាបាត់មុខចេញពីសិល្បៈមិនសម្ដែងរឿងអស់ជាច្រើនឆ្នាំ លោកនៅតែត្រូវគេចាត់ទុកថាជាតារាសម្ដែងប្រុសមានឥទ្ធិពលម្នាក់ក្នុងប្រទេសកូរ៉េ ខណៈតារាស្រីជាច្រើនតែងលើកយកតារាប្រុស WonBin ជាប្រភេទមនុស្សប្រុសដែលស្រឡាញ់ពេញចិត្ត។



បន្ទាប់ពីរៀបការជាមួយតារាស្រី Lee Na-Young ក្នុងឆ្នាំ ២០១៥ លោកកាន់តែរស់នៅស្ងប់ស្ងាត់ និងសាមញ្ញជាមួយភរិយា។ អ្នកទាំងពីរធ្លាប់បានរើទៅនៅឯជនបទមួយរយៈថែមទៀតផងបន្ទាប់ពីរៀបការហើយភ្លាមៗ។ រហូតដល់ឆ្នាំ ២០១៩ ទើបអ្នកទាំងពីរត្រឡប់មកទីក្រុងវិញ និងរស់នៅតំបន់ Samseong-dong។ ផ្ទះដែលអ្នកទាំងពីររស់នៅគឺសាងសង់ផ្ទាល់ដោយគំនិតរបស់តារាប្រុស WonBin ដែលមានកម្ពស់ ៣ ជាន់។
អ្វីដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើផ្ទះរបស់លោកគឺផ្ទះនោះមានទំហំប៉ុន្ដែមើលពីខាងក្រៅទៅសឹងតែគ្មានបង្អួចនោះទេ ដោយមានតែមួយតូចប៉ុណ្ណោះនៅផ្នែកខាងក្រោមផ្ទះ ជាហេតុធ្វើឲ្យមើលពីក្រៅគឺមិនឃើញផ្នែកខាងក្នុងសូម្បីតែបន្ដិច។ សូម្បីតែអ្នកដែលរស់នៅតំបន់នោះ ក៏កម្រឃើញរូបលោក និងភរិយា ដើរចេញទៅណាមកណាផងដែរ។


WonBin និងភរិយា Lee Na-Young តែងត្រូវគេលើកឡើងថាជាគូស្នេហ៍តារាដែលអាថ៍កំបាំងបំផុតក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារសូម្បីក្រុមអ្នកកាសែតក៏ពិបាកក្នុងការថតផ្ដិតយករូបថតរបស់លោក និងភរិយា។
បើតាមពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា WonBin មានភាពល្បីល្បាញពេក និងមានអ្នកតាមរំខានជាច្រើនរហូតធ្វើឲ្យលោកលែងចង់ប្រឡូកក្នុងសិល្បៈ និងសុខចិត្តរស់នៅយ៉ាងស្ងប់ស្ងាត់ដាច់ចេញពីអ្នកដទៃ។ បើតាមពាក្យចចាមអារ៉ាមផ្សេងទៀត លោកតែងបដិសេធមិនសម្ដែងក្នុងរឿងថ្មីឡើយ បើទោះជាក្រុមការងាររឿងភាគហ៊ានឲ្យប្រាក់ឈ្នួលថ្លៃប៉ុណ្ណាក៏ដោយ ៕


























Account
Security
Favourite Content