គ្រប់គ្នាប្រាកដជាបានស្គាល់ស្រីស្អាត Laryn មិត្តស្រីរបស់តារាចម្រៀងរ៉េបវណ្ណដា។ ត្បិតមិនមែនជាអ្នកសិល្បៈ ប៉ុន្តែស្រីស្អាត Laryn តែងបង្ហាញភាពទាក់ទាញរបស់ខ្លួនតាមរយៈរសនិយមនៃការស្លៀកពាក់ និងការតុបតែងខ្លួនបែបហឹរៗ។

ស្រីស្អាតវ័យ ២១ ឆ្នាំរូបនេះ ត្រូវបានមហាជន និងហ្វេនៗជាច្រើនស្គាល់ថាជាមិត្តស្រីរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា។ ជាមួយរូបសម្រស់ និងការតុបតែងខ្លួនយ៉ាងស្អាតភ្លឹងៗ ខ្ញង់ៗបានធ្វើឱ្យប្រជាប្រិយភាពស្រីស្អាតរូបនេះឡើងឥតឈប់ឈរ។ យ៉ាងណាមិញ ក្រឡេកមកមើលរសនិយមរបស់ស្រីស្អាត Laryn វិញក៏មិនធម្មតានោះដែរ ជាពិសេសគ្រប់ពេលចូលរួមកម្មវិធីធំតូចនៅក្នុងសង្គមការជួបជុំមិត្តភ័ក្តិ គ្រួសារ និងមនុស្សជាទីស្រលាញ់ Laryn តែងស្លៀកពាក់យ៉ាងស្រស់ស្អាត និងទាក់ទាញខ្លាំង តែនាងក៏ចូលចិត្តស្លៀកពាក់បែបសាមញ្ញពេលនៅផ្ទះ ឬចេញក្រៅជាមួយអាវយឺតរលុងៗខោខោវប៊យបែបហ្វេសសិន។









បើគិតមកដល់ពេលនេះ រយៈពេលជិត១ ឆ្នាំហើយដែលតារាចម្រៀងរ៉េបវណ្ណដា និងកញ្ញា Laryn ជាមិត្តស្រី បានបង្ហាញចំណងស្នេហ៍ជាសាធារណដល់មហាជនជាមួយការបង្ហាញភាពផ្អែមល្ហែមជារឿយៗ៕





















































Account
Security
Favourite Content