ពូកែថែសម្រស់ខ្លាំង! តួឯកស្រីរឿង ចាង អ៊ូជី ឆ្នាំ ២០០០ ទោះបាត់មុខពីសិល្បៈយូរ នៅតែក្មេងជាងវ័យខ្លាំងសឹងមិនជឿ

Gigi Lai ជាតារាស្រី TVB លេចធ្លោម្នាក់កំឡុងឆ្នាំ ២០០០ ក្រោយមកនាងក៏បានប្រកាសលាឈប់ពីសិល្បៈដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការសោកស្ដាយ។ ការសម្រេចចិត្ដនេះគឺក្រោយពេលដែលរូបនាងរៀបការសាងគ្រួសារជាមួយស្វាមីលោក Patrick Ma ក្នុងឆ្នាំ ២០០៨។

តារាស្រី Gigi Lai ធ្លាប់បានបញ្ជាក់ពីមូលហេតុពិតពីក្រោយ ការលាឈប់ពីអាជីពសិល្បៈគឺដោយសាររូបនាងត្រូវផ្ដោតលើមុខជំនួញក្នុងដៃ និងមើលថែទាំគ្រួសារ។ មួយវិញទៀត ប្អូនប្រុសរបស់នាងបានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យនាងត្រូវងាកមកផ្ដោតលើការងារជំនួញតែម្ដង។

មែនទែន បើទោះជាបាត់មុខពីសិល្បៈជាច្រើនឆ្នាំក៏ដោយ រូបនាងនៅតែជាតារាស្រីហុងកុងជើងចាស់ម្នាក់ដែលមហាជន មិនអាចបំភ្លេចបាន និងតែងនៅរំឮកជារឿយៗ។ មកទល់ពេលនេះ តារាស្រី Gigi Lai មានវ័យ ៥២ ឆ្នាំហើយ ទោះជាមមាញឹកខ្លាំងក្នុងរឿងជំនួញ និងគ្រួសារ តែអ្វីដែលមហាជនចាប់អារម្មណ៍គឺ រូបនាងពូកែថែខ្លួនយ៉ាងខ្លាំង។ កាលពី​អំឡុង​ឆ្នាំ ២០០០ Gigi ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ដោយសារ​ការ​រឿង «The Heaven Sword and Dragon Saber» ដែល​ប្រជាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​តួឯក​ស្រី​របស់​ ចាង អ៊ូជី​ ឈ្មោះ ចាវ មៀន។

ថ្មីៗនេះ តារាស្រី Gigi Lai និងស្វាមី បានបង្ហាញខ្លួនក្នុងកម្មវិធីខួបកំណើតរបស់មិត្ដជិតស្និទ្ធ ខណៈរូបភាពរបស់នាងត្រូវបានបង្ហោះលើបណ្ដាញសង្គម និងក្លាយជាប្រធាន​បទគេលើកមកពិភាក្សា។ សម្រស់របស់តារាស្រី Gigi Lai ធ្វើឲ្យមនុស្សជាច្រើនស្ទើរតែទាយមិនដឹងពីអាយុរបស់នាងឡើយ។ រហូតដល់អ្នកខ្លះលាន់មាត់ថា សម្រស់របស់នាងដូចនារីទើបមានវ័យជាង ៣០ ឆ្នាំប៉ុណ្ណោះ។ នាងពូកែទាំងការគ្រប់គ្រងការងារក្នុងដៃ មើលថែទាំគ្រួសារ និងថែខ្លួនបានយ៉ាងល្អ។ ទោះតារាស្រី Gigi Lai មិនបានបញ្ជាក់ប្រាប់ច្បាស់ពីវិធីថែសម្រស់របស់នាង តែការហាត់ប្រាណគឺត្រូវបានគេចាត់ទុកជាផ្នែកមួយ ដោយសាររូបនាងជាមនុស្សចូលចិត្ដហាត់ប្រាណ។

គួរបញ្ជាក់ថា តារាស្រី Gigi Lai បានចេញប្រឡូកក្នុងពិភពសិល្បៈនៅអាយុ ១៤ ឆ្នាំ។ ក្នុងឆ្នាំ ១៩៩០ នាងបានក្លាយខ្លួនជាតារាចម្រៀងម្នាក់ ក្រោយមកនាងបានជ្រៀតចូលធ្វើជាតារាសម្ដែង។ នាងបានបង្ហាញខ្លួនក្នុងរឿងល្បីៗដូចជា “Young And Dangerous” និង “The Legend Of Heaven and Sword Of The Dragon”។ បច្ចុប្បន្ន តារាស្រីវ័យ ៥២ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ មានទ្រព្យសម្បត្ដិច្រើនជាង ៤១ លានដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ