ទឹកចិត្តល្អ! Luhan បរិច្ចាគប្រាក់ជាច្រើនឆ្នាំ សាងសង់តារាងបាល់ទាត់នៅតំបន់ខុសៗគ្នា ជូនដល់សិស្សសាលា

ថ្មីៗនេះ តារាសម្ដែងប្រុសចិន Luhan ឬមហាជនមួយចំនួនស្គាល់ថាជាអតីតសមាជិកក្រុមចម្រៀង EXO បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនរំជួលចិត្ដ ដោយសារទឹកចិត្ដល្អប្រពៃរបស់លោក។ តួឯកប្រុស​ក្នុង​រឿង «Fighter of destiny» បានសម្ងំបរិច្ចាគប្រាក់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីសាងសង់តារាងបាល់ទាត់ដល់សិស្សសាលា។ ក្នុងឱកាសថ្ងៃខួបកំណើតរបស់លោកគម្រប់អាយុ ៣៤ ឆ្នាំ ភ្នាក់ងារតំណាងរបស់លោក បានបញ្ជាក់ថា លោកនឹងបរិច្ចាគប្រាក់ ដើម្បីសាងសង់តារាងបាល់បន្ថែមជូនដល់សិស្ស។

បើតាមការបញ្ជាក់របស់ប្រភពព័ត៌មានចិន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨ តារាប្រុស Luhan បានបន្ដបរិច្ចាគប្រាក់សាងសង់តារាងបាល់ ខណៈបច្ចុប្បន្ន ប្រាក់របស់លោកបានសាងសង់តារាងបាល់ទាត់ ១០​ ទៅហើយ។ លោកក៏បានបរិច្ចាគសម្ភារៈប្រើប្រាស់ដូចជាបាល់ និងរបស់របរផ្សេងៗ ទៀតសរុបជាង ២០០០ បន្ថែមទៀតផងដែរ។ ការបរិច្ចាគរបស់លោកបានធ្វើឲ្យសិស្សជាច្រើនពាន់នាក់ នៅខេត្ដ Hubei, GuiZhou, ShangXi, Heilong Jiang និងទីក្រុង Xi’An, BiJie, SuiHua ជាដើម អាចប្រើប្រាស់ និងលេងបាល់​បាន។

Luhan បានលើកឡើងពីមូលហេតុលោកបរិច្ចាគប្រាក់ជាច្រើនសាងសង់តារាងបាល់ទាត់ ដោយសារលោកចង់ជួយដល់សិស្សដែលនៅតំបន់ខ្វះខាត ហើយមានក្ដីស្រមៃចង់ក្លាយជាកីឡាបាល់ទាត់ មានឱកាសបានលេងបាល់។ លោកបន្ថែមថា លោកជាមនុស្សម្នាក់ដែលស្រឡាញ់ ចូលចិត្តលេងបាល់ទាត់ ហើយពេលនៅវ័យក្មេងនៅពេលលោកចង់លេងបាល់ម្ដងៗ គឺត្រូវជិះឡានរាប់គីឡូ ទម្រាំដល់កន្លែងគេលេងបាល់។ ជាពិសេស មិនមានតារាងបាល់ទាត់គ្រប់គ្រាន់ សម្រាប់ក្មេងៗ ដែលចង់លេងបាល់ឡើយ។ ដូច្នេះ ការសាងសង់តារាងបាល់ទាត់ លោកជឿថានឹងអាចជួយសម្រួលដល់ក្មេងៗ ជាច្រើន៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ