នៅក្នុងពិភពដ៏ប្រកួតប្រជែងនៃវិស័យ K-pop ការដែលមានមុខផ្សាយពាណិជកម្មឱ្យម៉ាកយីហោធំៗក៏ជាកត្តាសំខាន់មួយដែលអាចឆ្លុះបញ្ចាំងពីប្រជាប្រិយភាព និងឥទ្ធិពលរបស់តារាមួយរូបៗដែរ។ និយាយឱ្យស្រួលស្ដាប់នោះគឺ តារាដែលមានប្រជាប្រិយភាពកាន់តែច្រើន គឺអាចទទួលបានកុងត្រាផ្សាយពាណិជ្ជកម្មកាន់តែច្រើនដូចគ្នា។ ស្របនឹងការកើនឡើងនៃប្រជាប្រិយភាពរបស់ក្រុមចម្រៀងនារី ថ្មីៗនេះ តារាស្រីជាច្រើនត្រូវបានជ្រើសរើសជាតំណាងផ្សព្វផ្សាយ ឬទូតសុច្ឆន្ទៈរបស់ម៉ាកប្រណិតៗ ផលិតផលសម្រស់ និងក្រុមហ៊ុនបច្ចេកវិទ្យា ដែលបង្ហាញពីឥទ្ធិពលរបស់ពួកគេរៀងៗខ្លួន។
ផ្អែកតាមការចុះផ្សាយរបស់ Allkpop ក្នុងចំណោមតារាស្រីដែលជាសមាជិកក្រុមចម្រៀងខេប៉ុបទាំងអស់ បច្ចុប្បន្ន Jang Won Young សមាជិកក្រុម IVE បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងបញ្ជីតារាស្រីមានកុងត្រាផ្សាយពាណិជ្ជកម្មច្រើនជាងគេ ខណៈបច្ចុប្បន្នរូបនាងបានធ្វើជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាកយីហោសរុបចំនួន ១០ ។

បន្ទាប់ពីនោះ ចំណាត់ថ្នាក់ទីពីរគឺ Karina ក្រុម aespa ដែលបានផ្សព្វផ្សាយឱ្យម៉ាកយីហោចំនួន ៨ បន្ទាប់មកគឺ Sana ក្រុម TWICE, Jennie ក្រុម BLACKPINK និង Ahn Yu Jin ក្រុម IVE ដែលបានធ្វើជាអ្នកផ្សព្វផ្សាយម៉ាកយីហោធំៗចំនួន ៨ រៀងៗខ្លួន។
ខាងក្រោមនេះគឺជាបញ្ជីតារាស្រីខេប៉ុបដែលមានកុងត្រាផ្សាយពាណិជ្ជកម្មច្រើនជាងគេ៖
តារាស្រីកាន់កុងត្រា ១០ ម៉ាកយីហោ៖ Jang Won Young ក្រុម IVE
តារាស្រីកាន់កុងត្រា ៨ ម៉ាកយីហោ៖ Karina ក្រុម aespa
តារាស្រីកាន់កុងត្រា ៧ ម៉ាកយីហោ៖ Sana ក្រុម TWICE, Jennie ក្រុម BLACKPINK និង Ahn Yu Jin សមាជិក IVE
តារាស្រីកាន់កុងត្រា ៥ ម៉ាកយីហោ៖ Rose និង Jisoo ក្រុម BLACKPINK, Winter ក្រុម aespa
តារាស្រីកាន់កុងត្រា ៤ ម៉ាកយីហោ៖ (G)Minnie ក្រុម I-DLE, Ningning របស់ Aespa, Oh Hae Won សមាជិក NMIXX
តារាស្រីកាន់កុងត្រា ៣ ម៉ាកយីហោ៖ Giselle ក្រុម aespa
តារាស្រីកាន់កុងត្រា ២ ម៉ាកយីហោ៖ Momo ក្រុម TWICE, Tzuyu, Lisa ក្រុម BLACKPINK, Yuqi និង Miyeon ក្រុម (G)I-DLE, Rei ក្រុម IVE
តារាស្រីកាន់កុងត្រា ១ ម៉ាកយីហោ៖ Irene ក្រុម Red Velvet, Nayeon និង Jihyo ក្រុម TWICE, Leeseo ក្រុម IVE, Sakura ក្រុម LE SSERAFIM, Sullyoon ក្រុម NMIXX, Wonhee ក្រុម ILLIT ៕























Account
Security
Favourite Content