ម៉េង កែវពេជ្ជតា ប៉ះគ្នាលើកដំបូងជាមួយ ព្រីន ក្នុងបទ «ពេលណាបងមករកអូន» ហ្វេនលាន់មាត់សរសើរគ្រប់គ្នា

​​​​បទ «​ពេល​ណា​បង​មក​រក​អូន​»​ ដែលច្រៀង​​រួម​គ្នា​​ដោយ​រាជិនី​សំឡេង​ ម៉េង​ កែវ​ពេជ្ជតា និង​កំលោះ​សង្ហា ​ព្រីន ពេល​នេះ​បាន​ចេញ​ជា​ MV ​ផ្លូវ​ការ​ហើយ ធ្វើឱ្យបណ្ដាអ្នកគាំទ្រលាន់​មាត់​ស្រែក​វ៉ោវគ្រប់គ្នាតែម្ដង។​​​​​​​

សម​នឹង​ពាក្យ​ដែល​គេ​និយាយ​ថា ​ខ្ញី​កាន់​តែ​ចាស់ ​កាន់​តែ​ហឹរ​​មែន​ ស្ងាត់​ៗ​តារា​​ចម្រៀង​ស្រី​ជើង​ចាស់​អ្នកនាង​ ម៉េង ​កែវ​ពេជ្ជតា ​បាន​ចេញ​ MV​ cover បទ «​​ពេល​ណា​បង​មក​រក​អូន​» ដោយកែច្នៃសាច់ភ្លេងបែប​ Remix ​និងមាន​បញ្ចូល​ការ​រ៉េប​ដោយតារាប្រុស​ ព្រីន ​​​ធ្វើ​ឱ្យ​បទចម្រៀង​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ​ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ​តែ​ម្ដង​​។​​

បទ​ថ្មី​ដែល​ទើប​ទម្លាក់​នៅ​លើ​គណនី​ហ្វេសបុក​​ផ្លូវ​ការ​បុរស​សង្ហា ​ព្រីន​ កំពុង​ផ្ទុះ​ការ​ចែក​រំលែក​ និង​ចូល​ស្ដាប់​យ៉ាង​ច្រើន​ ខណៈ​បទ​ដែល​កំពុង​​ Trend ​ខ្លាំង​មួយ​នេះ​ត្រូវ​បាន​មហាជន​ទន្ទឹង​រង់ចាំ​ការ​ចេញ​ជា ​MV​ ផ្លូវ​ការ​។​​ សាច់​ភ្លេង​មាន​ការ​កែ​ច្នៃ​សម​នឹង​សម័យ​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​ ហើយបើនិយាយ​ពី​ការ​តុប​តែង​ និង​រៀប​ចំ​ខ្លួន​សម្រាប់​តួ​ទាំង​ពីរ​នៅ​ក្នុង​បទ​ចម្រៀង​ក៏​សក្តិសម ​និង​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់​ដែរ​។​

គួរ​ឱ្យ​ដឹង​ថា​ នេះ​ជា​លើក​ដំបូង​សម្រាប់​​រាជិនី​សំឡេងផ្អែម ​ម៉េង ​កែវ​ពេជ្ជតា​​ ក្នុងការចាប់​ដៃ​គូរួម​គ្នា​ជាមួយ​ប្រុស​ស្អាត ​ព្រីន ​ក្នុង​បទ​ចម្រៀង​បែប​ Remix ​​​​ ហើយ​ក៏​ជា​បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ និង​សរសើរ​​យ៉ាង​ច្រើន​ផង​ដែរ​៕

ទស្សនា MV ផ្លូវការ បទ ​ «​តើ​ពេល​ណា​បង​មក​រក​អូន​»​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា