វីដេអូមួយរបស់តារាចម្រៀង ពេជ្រ សោភា ធ្វើស្ទីល ម្រាមដៃ ៤ មានចំនួនអ្នកទស្សនារហូតដល់ទៅជាង ២ លាននាក់ និងមានមនុស្សជាច្រើនបានព្យាយាមធ្វើតាម។ ដោយហេតុថាស្ទីលមួយនេះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាន ម្ចាស់វីដេអូក៏បានសាកសួរអ្នកនាងដោយផ្ទាល់ ដើម្បីបកស្រាយឱ្យអស់ចម្ងល់តែម្ដង។

ជាការពិត ចំពោះស្ទីលម្រាមដៃនោះ អ្នកខ្លះក៏អាចធ្វើបាន ហើយធ្វើបានយ៉ាងល្អថែមទៀតផង ខណៈមានអ្នកមួយចំនួនច្រើនមិនអាចធ្វើបាន ដោយមានផលវិបាករៀងៗខ្លួន។ ដោយឡែកអ្នកនាង ពេជ្រ សោភា ដែលជាម្ចាស់ស្នាដៃ ស្ទីលម្រាមដៃ ៤ ក៏បានបង្ហាញប្រាប់ថា អ្នកនាងអាចធ្វើស្ទីលបែបនេះបានដោយងាយស្រួល ក៏ព្រោះតែដៃនោះអ្នកនាងកាន់មេក្រូច្រៀងជាប្រចាំដោយប្រើកូនដៃដើម្បីទប់ ឬ ទ្រទម្ងន់របស់មេក្រូ ដែលការអនុវត្តបែបនេះជាប្រចាំទើបអ្នកនាងអាចធ្វើស្ទីលម្រាមដៃ៣បានយ៉ាងងាយស្រួល។ មួយវិញទៀតនោះ អ្នកនាងក៏បានប្រាប់ពីវិធីមួយទៀតដែលអាចធ្វើស្ទីល ម្រាមដៃ៣ នេះបានផងដែរគឺ ធ្វើកូនដៃឱ្យមានរាងជាគូថខ្យង។

គួរបញ្ជាក់ដែរថា មកដល់ពេលនេះតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា នៅតែរក្សាបានកេរ្តិ៍ឈ្មោះបានមិនថមថយ និងជាអាយដលសម្រាប់មហាជនអ្នកគាំទ្ររបស់អ្នកនាងផ្ទាល់។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះនៅតែមានភាពស្រស់ស្អាត បូកផ្សំជាមួយការស្លៀកពាក់ និងតុបតែងខ្លួន តាមបែបហ្វេសសិនរបស់អ្នកនាង៕
នេះជាវីដេអូបកស្រាយរបស់អ្នកនាង ពេជ្រ សោភា ចំពោះការធ្វើស្ទីល ម្រាមដៃ៣ ៖ https://www.facebook.com/61558205625894/videos/1553548848826847























Account
Security
Favourite Content