មហាជនជ្រាបស្រាប់ហើយថា មង្គលការកូនស្រី ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងកូនចៅត្រកូលអ្នកជំនួញខ្មែរដ៏ល្បីនៃ ជីប ម៉ុង គ្រុប បានរៀបចំមង្គលការបែបលក្ខណៈគ្រួសារនៅលើទឹកដីអឺរ៉ុប យ៉ាងសប្បាយរីករាយ ដោយមានតែសាច់ញាតិទាំងសងខាង និងមិត្តភ័ក្ដិតែប៉ុណ្ណោះ។


ក្រឡេកទៅមើលកូនក្រមុំ ស៊ុន ស៊ីមុនី ដែលជាកូនស្រីរបស់របស់ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លោក ស៊ុន ចាន់ថុល ក្រៅពីគ្រងឈុតសបែបបស្ចិមប្រទេស ហើយនោះ ក៏បានប្រើប្រាស់រ៉ូបពណ៌ទឹកមាសបន្ថែមទៀត ដែលជាប្រេនកូនខ្មែរ និងកំពុងទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក។
កូនស្រីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជ្រើសរើសប្រេន ALmée Couture ដ៏ស្រស់ស្អាត ស័ក្ដិសមរូបរាងស្រឡូន និងកម្ពស់ខ្ពស់របស់ខ្លួន។ រ៉ូបពណ៌ទឹកមាសដែលច្នៃឡើងដោយកូនខ្មែរ មានឈ្មោះថា Sapphire Wavesនៅក្នុង Collection The World Inside Me ពិតជាស្អាត ហើយក៏ស៊ីគ្នាជាមួយស្បែកជើង Christian Louboutin តម្លៃកប់ពពកទៀតនោះសម្រស់កូនក្រមុំពិតជារកពាក្យមកបរិយាយមិនបាន។


ជីប ម៉ុង គ្រុម គឺជាក្រុមហ៊ុនកូនខ្មែរ ដែលជួយលើកស្ទួយផលិតផលជាតិ ហើយការជ្រើសរើសប្រេនសម្លៀកបំពាក់ដែលច្នៃឡើងពីស្នាដៃកូនខ្មែរ ALmée Couture នេះទៀតសោតច្បាស់ណាស់មិនឲ្យអ្នកមានស្នាដៃអស់សង្ឃឹមឡើយ ហើយ ALmée Couture ជាប្រេនមានមុខមាត់ អាចយកទៅបង្អួតសម្រស់លើទឹកដីអឺរ៉ុប ដែលជាកន្លែងប្រមូលផ្ដុំទៅដោយ Couture ល្បីល្បាញមកពីជុំវិញពិភពលោក។
ប្រេន ALmée Couture កំពុងទទួលបានការគាំទ្រខ្លាំងទាំងមហាជនក្នុងស្រុក ក៏ដូចជាអន្តរជាតិ។ Alméeបានក្លាយជាប្រេនឈុតសម្រាប់កូនក្រមុំក្នុងពិធីរៀបការ និងក៏ជាទីពេញនិយមសម្រាប់តារាចិនផងដែរ។ មិនតែប៉ុណ្ណោះ តារាស្រីអាមេរិកក៏ធ្លាប់បានជ្រើសយកឈុត ALmée Couture ទៅគ្រងក្នុងពេលបង្ហាញខ្លួនចូលរួមកម្មវិធីធំៗ។
ងាកទៅនិយាយពីមង្គលការរបស់កូនចៅលោកអ្នកឧកញ៉ា ភាព ហៀក វិញម្ដង គឺ CEO បន្តវេនក្រុមហ៊ុន Khmer Beverages លោក អ៊ឹង វីរៈ និងកូនស្រីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រោយរៀបការនៅប្រទេសម៉ូណាកូ ហើយនោះ នឹងត្រូវរៀបចំយ៉ាងធំតាមបែបប្រពៃណីខ្មែរ នៅខែវិច្ឆិកា ឆ្នាំ ២០២៦ ម្ដងទៀត។ នេះបើយោងតាមការបញ្ជាក់របស់អ្នកឧកញ៉ា លាង ម៉េង ដែលត្រូវជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងត្រូវជាឪពុកមា លោក អ៊ឹង វីរៈ បានបញ្ជាក់បន្ថែម៕

រូបភាព៖ ALmée Couture

















































Account
Security
Favourite Content