កំពូលឌីជេអង់គ្លេស Vikkstar123 នឹងមកចូលរួមការប្រគំតន្ត្រី GUMBALL នៅថ្ងៃទី១៥ នេះ

លោក Vikkstar123 ជា DJ និង YouTuber ជួរមុខរបស់អង់គ្លេសដែលមានអ្នកតាមដានសរុបពីគ្រប់បណ្ដាញសង្គមខ្ទង់ ២០ លាននាក់ នឹងធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងមហាព្រឹត្តិការណ៍ដង្ហែក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000។

ផ្អែកតាមសេចក្ដីប្រកាសផ្លូវការរបស់កម្មវិធី GUMBALL 3000 នៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែកញ្ញានេះនឹងមានកម្មវិធីពិសេសៗដូចជាការចតរថយន្តរាប់រយគ្រឿងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់សួនច្បារវត្តបទុមវតី ការសម្ដែងរថយន្ត (car drifting show) នៅរង្វង់មូលវិមានឯករាជ្យនិងផ្លូវសុធារស ហើយក៏នឹងមានការប្រគំតន្ត្រីដ៏ធំនៅសួនច្បារវត្តបទុមវតី ដែលនឹងមានការចូលរួមសម្ដែងដោយសិល្បករជាតិ និងអន្តរជាតិល្បីៗជាច្រើនរូប ដូចជាកំពូលឌីជេអង់គ្លេស Vikkstar និងឌីជេអន្តរជាតិល្បីៗផ្សេងទៀតដូចជា Martin2Smoove, CJ Beatz និង Andy Purnell។

មិនតែប៉ុណ្ណោះ វត្តមានរបស់សិល្បករក្នុងស្រុកដែលនឹងចូលរួមសម្ដែងក្នុងការប្រគំតន្ត្រីនេះក៏សុទ្ធសឹងជាតារាល្បីៗផងដែរ មានដូចជាតារាចម្រៀង ខេមរៈ សិរីមន្ត តារាចម្រៀង ខាន់ ជេមស៍ ក្រុម La Cima Carte, Ruthko និង Vuthea ជាដើម។

បន្ទាប់ពីបញ្ចប់កម្មវិធីនៅភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ក្បួនរថយន្ត Gumball 3000 នឹងចាប់ផ្ដើមធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបន្តកម្មវិធីរបស់ខ្លួន ជាពិសេសនឹងមានការបំបែកកំណត់ត្រាពិភពលោក ជាមួយនឹងការចតរថយន្តទំនើបច្រើនបំផុតមិនធ្លាប់មាននៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា។

GUMBALL 3000 ជាព្រឹត្តិការណ៍ដ៏ល្បីល្បាញលំដាប់អន្តរជាតិ ប្រមូលផ្ដុំដោយបុគ្គលល្បីៗដូចជា មហាសេដ្ឋី YouTuber កីឡាករបាល់ទាត់ល្បីៗ លំដាប់ពិភពលោក អ្នកប្រណាំងឡានជាដើម ដែលមកពីជាង៤០ប្រទេស។ នេះជាឱកាសដ៏ពិសេសបំផុត ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ស្របពេលគម្រប់ខួប ២៥ ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយក្រុមហ៊ុនខ្នាតយក្សក្នុងស្រុកជីបម៉ុងគ្រុប ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *