សមត្ថភាពពេញខ្លួន! មិនពូកែតែសិល្បៈ តែតារាកូរ៉េ ៥ រូបនេះ ក៏ធ្លាប់ជាអ្នកកីឡាដ៏ឆ្នើមដែរ

តារាកូរ៉េទាំង ៥ដួងខាងក្រោមនេះ មិនត្រឹមតែមានសមត្ថភាពក្នុងរង្វង់សិល្បៈគួរឱ្យសសើរប៉ុណ្ណោះទេ តែពួកគេក៏មានសមត្ថភាពក្នុងការលេងកីឡាផ្សេងៗគ្នា ដែលនឹកស្មានមិនដល់ផងដែរ។ 

១.Jackson Wang 

បុរសកំពូលជំនាញសមាជិកនៃ GOT 7 ដែលអ្នកគាំទ្រតែងស្គាល់ក្នុងនាមជា អ្នកចម្រៀង rapper អ្នកតែងចម្រៀង និងអ្នកច្នៃម៉ូដសម្លៀកបំពាក់ តែប្រហែលមិនសូវមានអ្នកដឹងថា Jackson Wang ធ្លាប់ប្រឡូកក្នុងវិស័យកីឡានោះទេ។

មិនត្រឹមតែធំធាត់ក្នុងគ្រួសារដែលមានឳពុកម្ដាយជា អត្តពលិកនោះទេ Jackson Wang ក៏ជាអ្នកកីឡាគុនដាវ Sabre Fencer លំដាប់អូឡាំពិកផងដែរ។ ក្នុងនាមជាអ្នកកីឡាជម្រើសជាតិរបស់ហុងកុង លោកធ្លាប់បានទទួលជ័យជម្នះនិងនាំយកពានរង្វាន់មកឱ្យក្រុមជាច្រើនដង រួមទាំងចំណាត់ថ្នាក់លេខ ១ នៅ Asian Junior and Cadet Fencing Championship ឆ្នាំ ២០១១ផងដែរ។ លោកក៏ធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិកយុវជន និងទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យ Stanford សម្រាប់កីឡា Fencing ប៉ុន្តែ Jackson Wang បែរជាបដិសេធនឹងឱកាសមួយនេះ ដើម្បីបន្តអាជីព K-popរបស់លោក។ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះពេលនេះ Jackson Wong បានក្លាយជាសិល្បករលំដាប់ពិភពលោកមួយរូប ដូចដែលយើងស្គាល់សព្វថ្ងៃនេះ។

២. Lee Si-young 

សម្រាប់អ្នកដែលធ្លាប់ទស្សនាភាពយន្តភាគរឿង Boys Over Flower របស់កូរ៉េខាងត្បូងប្រហែលជាធ្លាប់ស្គាល់ តារាសម្ដែង Lee Si-young រួចមកហើយ។ ក្រៅពីការងារសម្ដែង តារាស្រីរូបនេះក៏ជាអ្នកប្រដាល់ម្នាក់ដែរ ដោយ Lee Si-young បានចាប់អាម្មណ៍កីឡាប្រភេទនេះនៅពេលដែលនាងហាត់ប្រដាល់ ត្រៀមសម្រាប់ការដើរតួជា អ្នកប្រដាល់ស្រី នៅក្នុងរឿងភាគមួយ។ 

ពីការហាត់សមសម្រាប់សម្ដែង Lee Si-young បែរជាសម្រេចចិត្តថានឹងតាំងចិត្តហាត់ជាអាជីព និងបានចូលរួមក្នុងការប្រកួតជាច្រើន។ មិនគួរឱ្យជឿ តារាស្រីរូបនេះធ្លាប់បានទទួលជ័យជម្នះជើងឯកថ្នាក់ជាតិក្នុងការប្រកួតកីឡាប្រដាល់នារីលើកទី៧ កាលពីឆ្នាំ២០១០ ជាមួយជ័យជម្នះជាច្រើនទៀត ក្នុងកម្រិត ៤៨គីឡូ និង ៥០គីឡូ ក្នុងកម្មវិធីប្រដាល់អត្តពលកម្មជម្រើសជាតិ KBI លើកទី១០។ ជាមួយនឹងតួនាទីនេះ Lee Si-young ក្លាយជាតារាល្បីដំបូងបង្អស់របស់កូរ៉េខាងត្បូងដែលបានក្លាយអត្តពលិកជម្រើសជាតិ ក្រោយពីប្រឡូកក្នុងវិស័យសិល្បៈ។ ជារឿងដែលគួរឱ្យសោកស្ដាយ តែអាចយល់បាន តារាសម្ដែងរូបនេះបានសម្រេចចិត្តប្រកាសចូលនិវត្តពីកីឡានៅក្នុងខែកញ្ញា ឆ្នាំ២០១៥  ដោយសារតែការរបួសដែលកើតឡើងចំពោះនាង។ 

៣. Choi Min-ho

ដោយមានឈាមជ័រជាកូនប្រុសរបស់គ្រូបង្វឹកបាល់ទាត់ល្បីឈ្មោះ Choi Yun-Kyum សមាជិកក្រុម K-pop Shinee រូបនេះក៏ទទួលបានដុងនេះពីឳពុកខ្លួនដែរ ដោយលោកធ្លាប់បានទទួលការសរសើរពីអតីតកីឡាករបាល់ទាត់ជម្រើសជាតិ លោក Lee Yong-pro ក្រោយពីបង្ហាញសមត្ថភាពបាល់ទាល់របស់ខ្លួនក្នុងកម្មវិធី Our Town’s Physical Variety។ ភស្តុតាងដ៏សំខាន់ ដែលបញ្ជាក់ថា Choi Min-ho មានសមត្ថភាពមិនចាញ់ឳពុកខ្លួននោះគឺ លោកធ្លាប់បានដឹកនាំក្រុមរហូតទទួលបានជោគជ័យនៅក្នុងកម្មវិធី Idol Futsal World Cup Competition។ 

ក្នុងនាមជាអ្នកគាំទ្រកីឡាម្នាក់ Choi Min-ho ធ្លាប់មានគោលបំណងចង់ក្លាយជាកីឡាករបាត់ទាល់អាជីព តែត្រូវបានឳពុករបស់ខ្លួនហាមឃាត់។ មិនថ្វីទេ ព្រោះបន្ទាប់ពីនេះលោកក៏បានក្លាយជាតារា K-pop ដ៏ល្បីម្នាក់ប្រចាំក្រុម Shinee និងបានបញ្ចប់ការសិក្សាលើជំនាញ សិល្បៈ និងវប្បធម៌នៃភាពយន្ត ពីសាកលវិទ្យាល័យ KonKuk។ 

៤. So Ji-sub

So Ji-sub ដែលជាតារាសម្ដែងក្នុងរឿង Doctor Lawyer ក៏ធ្លាប់ជាកីឡាករហែលទឹកអាជីពផងដែរ។ តាំងពីកុមារភាពមក លោកបានចូលប្រឡូកក្នុងអាជីពជាកីឡាករហែលទឹក និងបាល់បោះក្នុងទឹក (polo water) ព្រមទាំងធ្លាប់ហ្វឹកហាត់ជាមួយក្រុមហែលទឹកជម្រើសជាតិកូរ៉េទៀតផង។ ក្នុងអំឡុងពេល ១១ឆ្នាំដែលលោកបានហ្វឹកហាត់ លោកក៏ធ្លាប់បានឈ្នះមេដាយសំរឹទ្ធពីការប្រកួតកីឡាជាតិកូរ៉េផងដែរ។

ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​កម្សាន្តរបស់លោកបានកើតឡើង​ដោយ​ចៃដន្យ ដោយកាលនោះលោកបាន​ចាប់​ផ្ដើម​ធ្វើ​ជា​តារា​ម៉ូដែលដើម្បីរកប្រាក់ចំណូលទៅបំពេញបំណងរបស់ខ្លួនក្នុងការក្លាយជាកីឡាករហែលទឹក។ លោកមិនដែលគិតស្រមៃសោះឡើយ ថានឹងក្លាយជាតារាល្បី។ តែចុងក្រោយ លោកក៏សម្រេចចិត្តបោះបង់អាជីពអ្នកហែលទឹកចោលដើម្បីបន្តអាជីពជាអ្នកសម្ដែងវិញ ក្រោយពីទទួលបានឱកាសសម្ដែងជាតួអង្គឯកនៅក្នុងរឿង Thousand Years of Love កាលពីឆ្នាំ២០០៣។ 

៥. Yoon Hyun-min 

មុននឹងក្លាយជាតួអង្គសម្ដែងក្នុងរឿងល្បីៗ ដូចជារឿង “My Daughter” Yoon Hyun-min ធ្លាប់ជាអ្នកកីឡាបេស្ស៍ប៊លអាជីពពីមុនមក។ អាជីពជាអត្តពលិករបស់លោកបានចាប់ផ្តើមតាំងពីវិទ្យាល័យម៉្លេះ និងបន្តរហូតបានក្លាយជាសមាជិកក្រុមល្បីៗ២ ប្រចាំប្រទេសកូរ៉េខាងត្បូង។

បន្ទាប់​ពី​លេង​កីឡាបេស្ស៍ប៊ល​អស់​ជា​ច្រើន​ឆ្នាំ​មក លោកក៏ស្រាប់តែធ្លាក់អន្លង់ស្នេហ៍ក្នុងជីវិតជាតារា ក្រោយពីលោកបានមើលរឿង Finding Kim Jong-wook។ ក្នុងឆ្នាំ ២០០៧ លោកបានសម្រេចចិត្តបញ្ចប់អាជីពកីឡាកររបស់ខ្លួន ដើម្បីចាប់ផ្ដើមអាជីពជាអ្នកសម្ដែងតាមរយៈល្ខោនតន្ដ្រីមួយដែលមានចំណងជើងថា Spring Awakening។ ចាប់តាំងពីពេលនោះមក Yoon Hyun-min ក៏ចាប់ផ្ដើមរុងរឿងក្នុងអាជីពថ្មី ដោយបានសម្ដែងក្នុងរឿងភាគល្បីៗជាច្រើន ដូចជា Witch at Court និង My Holo Love ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *