នៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះតារាចម្រៀង និងជាអ្នកលេងឧបករណ៍ភ្លេងទាំងបុរាណនិងសម័យដ៏ចំណាន លី វណ្ណថាន បានបញ្ចេញវីដេអូមួយ កាលនៅលើទឹកដីអាមេរិក។ វីដេអូចម្រៀងនោះ វណ្ណថាន ក៏ចង់ជាការលួងលោម និងលើកទឹកចិត្តដល់ជនភៀសសឹកកំពុងជួបទុក្ខលំបាកផងដែរ។

កាលពីថ្ងៃ ២៣ ខែកក្កដា វណ្ណថាន ជាសិល្បករ និងតន្ត្រីករខ្មែរមានពហុជំនាញ បានថតការសម្ដែងនេះនៅទីស្នាក់ការកណ្ដាលថ្មីរបស់ EMPIRE នៅសាន់ហ្វ្រាន់ស៊ីស្កូ។ វណ្ណថាន បានលើកឡើងថា បទដែលបានលើកមកសម្ដែងគឺ “Make Your Luck” ជាចម្រៀងរួមគ្នាជាមួយ វណ្ណដា ដែល ហើយក៏ជាដែលបរិយាយពីការជឿជាក់ថា ទោះបីនៅក្នុងស្ថានភាពណាក៏ដោយ យើងទាំងអស់គ្នាសុទ្ធតែមានថាមពល ដើម្បីកំណត់ផ្លូវដែលយើងដើរ ជម្នះឧបសគ្គ និងឆ្ពោះទៅមុខដោយក្តីសង្ឃឹម។
ការសម្ដែងនោះ បង្ហាញពីការគោរពដឹងគុណ ទៅដល់ភាពរឹងមាំអត់ធន់ ការរួបរួម និងជាស្មារតីដ៏កក់ក្ដៅនៅមាតុភូមិយើង។ នៅក្នុងសំណេរ វណ្ណថាន និង បារមី បួងសួងឲ្យសំឡេងនេះផ្ដល់ភាពកក់ក្ដៅដល់គ្រួសារកម្ពុជាកំពុងរងផលប៉ះពាល់ ត្រូវចាកចេញពីផ្ទះ និងជនភៀសសឹកទាំងអស់ជុំវិញពិភពលោកដែលកំពុងភ័យខ្លាចមិនដឹងថាមានអ្វីកើតឡើងបន្ទាប់ទៀត។ ក្រុមការងារក៏សូមឲ្យបទចម្រៀងនោះព្យាបាលអារម្មណ៍ ផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមក្នុងការទទួលបានសន្តិភាព។
សំឡេងខ្លុយយ៉ាងគ្រលួច របស់ វណ្ណថាន បូករួមសំឡេងដ៏ពីរោះ និងចាក់ដល់ក្រអៅបេះដូង ធ្វើឲ្យអ្នកគាំទ្រអន្លង់អន្លោច ព្រឺសម្បុរខ្លាំង ការបញ្ចូលមនោសញ្ចេតនាទៀតនោះ ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក៕

រូបភាព៖ Vanthan
វីដេអូ៖ ចម្រៀង























Account
Security
Favourite Content