រូបភាព វណ្ណដា ទៅសួរសុខទុក្ខកុមារអូទីស្សឹមនៅវិទ្យាល័យអប់រំពិសេសតាខ្មៅ ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីក្មេងៗ និងបុគ្គលិកធ្វើការនៅទីនោះ។ កាយវិការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងផ្ដល់ក្ដីសង្ឃឹម ទៅកុមារអូទីស្សឹមពីម្ចាស់បទ “មហិច្ឆតា” ទទួលបានការកោតសរសើរពីមហាជនច្រើន។

មិនតែប៉ុណ្ណោះក្មេងៗ គ្រាន់តែទទួលដំណឹងថា វណ្ណដា ទៅលេងនៅសាលាអប់រំពិសេសនោះ អ្នកខ្លះគេងមិនលក់ រំភើប និងបន់ឲ្យតែភ្លឺឆាប់បានជួប Idol ខ្លួន។ នេះបើយោងតាមការឲ្យដឹងពីអ្នកស្រី ChanRasmey Duong ដែលជាម្ដាយរបស់កុមារអូទីស្សឹមម្នាក់ បង្ហោះនៅលើ FB។ ក្នងសំណេរនោះលោកស្រីបន្តថា កុមារក្នុងសាលា ដែលជាកុមារអូទីស្សឹមទាំងអស់ ទាំងតូច ទាំងធំម្នាក់ៗជាហ្វេនរបស់តារាចម្រៀងរ៉េប ដែលមានដើមកំណើតមកពីខេត្តព្រះសីហនុនេះទាំងអស់ឃើញហើយក្មេងៗ រំភើប អរ រីករាយ សប្បាយចិត្តជាងបានកាដូ ទៅទៀត មិនថាកូនគេ ឬកូនលោកស្រីឡើយ។
ក្នុងសំណេរនោះអ្នកម្ដាយកុមារអូទីស្សឹមរូបនោះបញ្ជាក់ថា កូនរបស់លោកស្រីគេងយប់ឡើងភ្ញាក់ ២-៣ ដង បន់ឲ្យតែដល់ម៉ោងនឹងបានជួប idol ក្នុងបេះដូង។ ជាចុងក្រោយលោកស្រី អរគុណដល់ វណ្ណដា ដែលបំពេញបំណងកុមារអូទីស្សឹមទាំងអស់ ហើយវត្តមាន វណ្ណដា ដែលទៅចូលរួមចំណែកក្នុងសង្គមជាមួយក្រុមហ៊ុនហនុមាន ប៊ែវើរីជី លើកនេះបានធ្វើឲ្យកុមារអូទីស្សឹមមានភាពក្លាហានឡើង។ នេះបើយោងតាមការបកស្រាយរបស់ម្ចាស់គណនី FB ខាងលើ។


បើតាមរូបភាពដែលបង្ហាញ ឃើញថាកុមារៗពិតជាសប្បាយចិត្តញញឹមញញែម ហើយម្ចាស់បទ “ROCKSTAR” ក៏បានចំណាយពេលនិយាយរឿង លេងកម្សាន្តជាមួយកុមារអូទីស្សឹមយ៉ាងមានក្ដីសុខ។ មិនតែប៉ុណ្ណោះតារារ៉េបកំពូលរូបនោះ បាននិយាយលើកទឹកចិត្តដល់ក្មេងៗឲ្យខិតខំប្រឹងប្រែង និងរៀនសូត្រ ដើម្បីអនាគតល្អ៕










រូបភាព៖ Hanuman Beverages និង ChanRasmey Duong























Account
Security
Favourite Content