វណ្ណដា ទៅសួរសុខទុក្ខក្មេងនៅសាលាអប់រំពិសេស ផ្ដល់ស្នាមញញឹមដល់កុមារអូទីហ្សឹមគ្រប់ៗគ្នា!

រូបភាព វណ្ណដា ទៅ​សួរ​សុខទុក្ខ​កុមារ​អូទីស្សឹម​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​តាខ្មៅ ខេត្ត​កណ្តាល កាលពី​ពេល​ថ្មី​ៗ​នេះ ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ក្មេង​ៗ និង​បុគ្គលិក​ធ្វើការ​នៅ​ទី​នោះ។ កាយវិការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​ក្ដី​សង្ឃឹម​ ទៅ​កុមារ​អូទីស្សឹម​ពី​ម្ចាស់​បទ “មហិច្ឆតា” ទទួល​បាន​ការ​កោតសរសើរ​ពី​មហាជន​ច្រើន។

មិន​តែ​ប៉ុណ្ណោះ​ក្មេង​ៗ គ្រាន់តែ​ទទួល​ដំណឹង​ថា វណ្ណដា ទៅ​លេង​នៅ​សាលា​អប់រំ​ពិសេស​នោះ អ្នក​ខ្លះ​គេង​មិន​លក់ រំភើប និង​បន់​ឲ្យ​តែ​ភ្លឺ​ឆាប់​បាន​ជួប Idol ខ្លួន។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី ChanRasmey Duong ដែល​ជា​ម្ដាយ​របស់​កុមារ​អូទីស្សឹម​ម្នាក់ ​​បង្ហោះ​នៅ​លើ FB។ ក្នងសំណេរ​នោះ​លោកស្រី​បន្ត​ថា​ កុមារ​ក្នុង​សាលា ដែល​ជា​កុមារ​អូទីស្សឹម​ទាំងអស់ ទាំង​តូច ​ទាំង​ធំ​ម្នាក់​ៗ​ជា​ហ្វេន​របស់​តារា​ចម្រៀង​រ៉េប ដែល​មាន​ដើម​កំណើត​មកពី​ខេត្ត​ព្រះសីហនុ​នេះទាំងអស់​ឃើញ​ហើយ​ក្មេង​ៗ​ រំភើប អរ រីករាយ សប្បាយ​ចិត្ត​ជាង​បាន​កាដូ ទៅទៀត មិន​ថា​កូន​គេ ឬ​​កូន​លោក​ស្រី​ឡើយ។

ក្នុង​សំណេរ​នោះ​អ្នក​ម្ដាយ​កុមារ​អូទីស្សឹម​រូប​នោះ​បញ្ជាក់​ថា កូន​របស់​លោក​ស្រី​គេង​យប់​​ឡើង​ភ្ញាក់ ២-៣ ដង ​បន់​ឲ្យ​តែ​ដល់​ម៉ោង​នឹង​បាន​ជួប idol ក្នុង​បេះដូង។ ជាចុងក្រោយ​លោកស្រី អរគុណ​ដល់ វណ្ណដា ដែល​បំពេញ​បំណង​កុមារ​អូទីស្សឹម​ទាំងអស់ ហើយ​វត្តមាន វណ្ណដា ដែល​ទៅ​ចូល​រួម​ចំណែក​ក្នុង​សង្គម​ជាមួយ​ក្រុមហ៊ុនហនុមាន ប៊ែវើរីជី លើក​នេះ​បាន​ធ្វើឲ្យ​កុមារ​អូទីស្សឹម​មាន​ភាព​ក្លាហាន​ឡើង។ នេះ​បើ​យោង​តាម​ការ​បកស្រាយ​របស់​ម្ចាស់​គណនី FB ខាង​លើ។

បើ​តាម​រូបភាព​ដែល​បង្ហាញ ឃើញ​ថា​កុមារ​ៗ​ពិតជា​សប្បាយ​ចិត្ត​ញញឹមញញែម ហើយ​ម្ចាស់​បទ “ROCKSTAR” ក៏​បាន​ចំណាយ​ពេល​និយាយ​រឿង លេង​កម្សាន្ត​ជាមួយ​កុមារ​អូទីស្សឹម​យ៉ាង​មាន​ក្ដី​សុខ។ មិន​តែ​ប៉ុណ្ណោះ​តារា​រ៉េប​កំពូល​រូប​នោះ បាន​និយាយ​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ៗ​ឲ្យ​ខិតខំ​ប្រឹងប្រែង និង​រៀន​សូត្រ ដើម្បី​អនាគត​ល្អ​៕

រូបភាព៖ Hanuman Beverages និង ChanRasmey Duong



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម