វីដេអូបទ «មេឃភ្លៀងហើយអូន» របស់ វណ្ណដា និងមិត្តភ័ក្ដិល្អ Song Song ដែលចេញតាំងពី ៨ឆ្នាំមុន ត្រូវបានពិធីករប្រុស ជា វណ្ណារិទ្ធិ ចាក់ឲ្យម្ចាស់បទមើលម្ដងទៀត ក្នុងកម្មវិធីជួបជុំមួយ។ វណ្ណដា ពេលបានមើល MV កាលខ្លួនសម្ដែងតាំងពីជាយុវវ័យ បែរជាអៀន រហូតម្នាក់ៗក្នុងកម្មវិធីជួបជុំនោះសើចចំអន់លេង។


ជា សុណ្ណារិទ្ធិ បានថតពេលកំពូលតារារ៉េប វណ្ណដា មើលវីដេអូចាស់ដែលខ្លួនសម្ដែងកាលពីក្មេង។ អ្នកគាំទ្រមើលឃើញយ៉ាងច្បាស់ថាសាមីខ្លួន អៀននឹងការសម្ដែងភាពក្រមិចក្រមើមរបស់ខ្លួនឯងក្នុងការសម្ដែងកាលពីយុវវ័យ។ នៅក្នុងវីដេអូដែលពិធីករប្រុសក្នុងកម្មវិធី THE NEXT LEVEL: RAPSTAR បានបង្ហាញមានតារាប្រុសជាច្រើនរូបទៀត។
បទ «មេឃភ្លៀងហើយអូន» ដែល វណ្ណដា និង song song ចេញតាំងពីជិត១០ ឆ្នាំមុន នៅតែជាបទពេញនិយមនៅពេលនេះ។ ទាំង វណ្ណដា និង សុង នៅតែដក់ចិត្តនឹងបទដែលចេញកាលពី ៨ឆ្នាំមុនដូចគ្នា ហើយធ្លាប់បង្ហើបគម្រោងរួមគ្នាម្ដងទៀត ព្រោះតែការគាំទ្រច្រើនលើសលប់។


ក្រឡេកទៅមើលវីដេអូដែល MC ជា វណ្ណារិទ្ធិ បង្ហោះក៏បានឮសំឡេង ឌីជេ ក្ដិប សរសើរ MV «មេឃភ្លៀងហើយអូន» ថាឡូយផងដែរ ដ្បិតថតតាំងពីជិតទសវត្សរ៍មកហើយ។ តែចំណែកសាមីខ្លួន អៀន មិនសូវហ៊ានមើលការសម្ដែងរបស់ខ្លួនឯងនោះទេ៕
វីដេអូ៖https://www.facebook.com/reel/1180345117349560


រូបភាព៖ Chea Vannarith និង Song Song























Account
Security
Favourite Content