តាមការប្រកាសពីអ្នករៀបចំបុណ្យភូមិឆ្នាំនេះ មានតារាជាច្រើនចូលរួម ក្នុងនោះមានកំពូលតារាល្បី វណ្ណដា ដែលនឹងមកអង្រួនកម្មវិធីឲ្យកក្រើកជាក់ជាមិនខាន។ គ្រាន់តែឮដំណឹងប្រកាសនេះភ្លាម ក្រុមអ្នកគាំទ្របានបង្ហាញក្ដីរំភើប និងរង់ចាំឲ្យថ្ងៃពិសេសនោះមកដល់ឆាប់ៗ។
ក្នុងការប្រកាសរបស់គណៈកម្មការរៀបចំបានបញ្ចេញឈ្មោះសិល្បករទាំងអស់ចូលរួមសម្ដែង «ការប្រគំតន្ត្រីសប្បុរសធម៌ បុណ្យភូមិមានជើង»។ ក្នុងការផុសនោះទៀតសោតបានរៀបរាប់ថា “ថ្ងៃទី២មេសាអីយ៉ាស ចេញសិល្បករសប្ដាហ៍ទី១ ថ្ងៃទី២ នេះមកបើអត់ទិញសំបុត្រចូលរួមដូចមិនសម រីករាយជាមួយនឹងការសម្តែងសិល្បៈជាច្រើនពីសំណាក់សិល្បករដូចជា វណ្ណដា កញ្ញា សុភ័ក្ត្រ កុសុម៉ា ពិធីការិនីពោរពេញដោយវោហារស័ព្ទ, KAI – សិល្បករ និងក្រុមតន្ដ្រីអាយដលរបស់នារីៗ កញ្ញា កេសរ,ចំរើន សុភា និងសិល្បការនីរបាំប្រពៃណី, ក្រុម Polarix , Sophia Kao , SAI, វណ្ណថាន , ស៊ូ ស៊ីរីកា, ឆាឆា និង ម៉ាណុត”។
សម្រាប់អ្នកគាំទ្រដែលចង់ជួបមុខអាយដលខ្លួនទិញសំបុត្រចូលរួមទាំងអស់គ្នា។សម្រាប់ការជាវសំបុត្រការប្រគំតន្រ្តីសប្បុរសធម៌ បុណ្យភូមិមានជើង BonnPhum on the move តាមរយៈកម្មវិធីទូរស័ព្ទដៃLIVE. by Wonderpassឬចុចតាមតំណភ្ជាប់នេះ 👉https://wonderpass.asia/event/BonnPhum_OnTheMove។ កម្មវិធីប្រារព្ធឡើងថ្ងៃសៅរ៍-អាទិត្យ ទី១-២ ខែមេសា ឆ្នាំ២០២៣៕























Account
Security
Favourite Content