បវរកញ្ញាកម្ពុជាម្នាក់ណា ដែល វ៉ាន់ ប៊ី ចាត់ទុកជានិមិត្តរូបក្នុងដួងចិត្ត?

កញ្ញា វ៉ាន់ ប៊ី ជាបវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ ២០២១&២០២២ ដែលបានកំពុងត្រៀមតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី Miss International Queen 2023 នៅ​ថៃ អំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

រៀបរាប់ឱ្យដឹងក្នុងកិច្ចសម្ភាសន៍កម្មវិធីសិល្បៈមួយកាលពីពេលថ្មីៗ វ៉ាន់ ប៊ី ថា ពេលនេះនាងកំពុងត្រៀមខ្លួនបណ្តើរហើយ ទាក់ទងឈុតសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃ ហើយក៏កំពុងហ្វឹកហាត់​លើ Q&A និងការដើរក៏កំពុងហ្វឹកហាត់ដូចគ្នាដែរ។ ប៉ុន្តែដោយសារបច្ចុប្បន្នកម្មវិធីប្រកួតប្រជែងសម្រស់ក្នុងស្រុកមានកំណើនខ្ពស់ ធ្វើឱ្យពិបាករកអ្នកឧបត្ថម្ភបន្តិច តែនេះហាក់មិនមែនជាបញ្ហាទេ ព្រោះនាងកំពុងធ្វើរឿងនេះបណ្តើរៗហើយ។

ជិតដល់ថ្ងៃប្រកួតនៅអន្តរជាតិហើយ បវរកញ្ញាភេទទី៣កម្ពុជារូបនេះ ទើបធ្លោយមាត់ទម្លាយឱ្យដឹងថា កញ្ញា រឿន ណាត បវរកញ្ញាចក្កវាឡកម្ពុជា ២០១៨ គឺជានិមិត្តរូបក្នុងចិត្តនាង ហើយនាងស្រលាញ់ចូលចិត្ត ​រឿន ណាត យូរណាស់មកហើយ។ ហេតុផលនោះ គឺដោយសារ រឿន ណាត ជាបេក្ខភាពមួយរូបដែលបញ្ជូនទៅក្រៅប្រទេស ​ធ្វើឱ្យពិភពលោកចាប់អារម្មណ៍នៅពេលកញ្ញាបានដើរបង្ហាញនៅលើឆាក Miss Universe 2018 នៅ​ថៃ ចាប់ពីឆ្នាំនោះហើយដែល វ៉ាន់ ប៊ី ចាប់ផ្តើមស្រលាញ់ចូលចិត្ត ​ ណាត។ លុះពេលបានស្គាល់នៅខាងក្រៅបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ រូប​នោះ ជាមនុស្សរួសរាយ ហើយតែងតែចែករំលែកបទពិសោធន៍ល្អៗទៅកាន់មនុស្សវិញខ្លួន។

លើកឡើងពីការចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក គេនៅចាំបានថា ក្រោយចប់ការប្រកួតពីឆាកអន្តរជាតិភ្លាមៗសៃហ្វុន Miss Queen Cambodia 2020 ដែលជារៀមច្បងចេញទៅប្រកួតនៅឆាកអន្តរជាតិមុន បានផ្តាំទៅ វ៉ាន់ប៊ី ថា ត្រូវបង្កើតស្មារតីឱ្យខ្លាំង ការតស៊ូ និងកំណត់គោលដៅក្នុងវេទិកាមួយនេះឱ្យបានច្បាស់លាស់ ដោយសារយើងមិនមែនទៅប្រកួតតំណាងឱ្យខ្លួនឯងម្នាក់នោះទេ ប៉ុន្តែយើងតំណាងឱ្យកម្ពុជា និងក្រុម LGBTQ ទាំងអស់ដែលនៅកម្ពុជា។ ដូច្នេះ ត្រូវតែយកចិត្តទុកដាក់ការប្រកួតជាធំ ហើយត្រូវដឹងថាកម្មវិធីគេចង់បានអ្វីខ្លះ ដើម្បីយើងបានត្រៀមខ្លួនឱ្យគ្រប់គ្រាន់ មិនថាសកម្មភាពនិងការរៀបចំផ្សេងៗនោះទេ ត្រូវតែត្រៀមឱ្យព្រមជាស្រេច លុះដល់ពេលប្រកួតយើងមិនសូវភ័យនោះទេ។

វ៉ាន់ ប៊ី និង សៃហ្វុន

យោងតាមបទពិសោធន៍ដែលរៀមច្បងបានចែករំលែក បូករួមការត្រៀមខ្លួនយ៉ាងល្អរបស់ វ៉ាន់ ប៊ី គេជឿជាក់ថា បវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ ២០២១&២០២២ អាចនឹងធ្វើបានល្អលើឆាកប្រកួតអន្តរជាតិ នាអំឡុងខែមិថុនា ខាងមុខនេះ។

ក្រឡេកទៅមើលរូបសម្រស់វិញ វ៉ាន់ប៊ី មើលទៅកាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ គួបផ្សំការកែកុនចំណុចខ្វះខាតបន្ថែមថ្មីៗនេះផង ធ្វើឱ្យនាងមើលទៅរឹតតែស្រស់ផូរផង់ និងទាក់ទាញជាងមុនទៅទៀត ស្មើល​ទៅ​សឹងតែដូចស្រ្តីភេទ​ពិតៗទៅហើយ។ ជិតដល់ថ្ងៃប្រកួតនៅអន្តរជាតិ វ៉ាន់ ប៊ី កាន់តែមមាញឹកការងារសិល្បៈ ដោយជារឿយៗគេរមែងឃើញនាងបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈតូច-ធំជាញឹកញាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​