វណ្ណដា យកវប្បធម៌ខ្មែរអីខ្លះ ​ដាក់ចូលក្នុងបទ “ASIAN STATE OF MIND”

ការ​បង្ហាញ​ខ្លួន វណ្ណដា ក្នុង​បទ​ចម្រៀង “ASIAN STATE OF MIND” របស់ វណ្ណដា ជាមួយ​ Awich ,Jay Park Rapper ចិន Masi Wei និង​តារា​រ៉េប​ឥណ្ឌា KR$NA ពិតជា​នាំ​មក​នូវ​មោទនភាព​ជាតិ​ខ្មែរ ដែល​តារា​ខ្មែរ បាន​សហការ​ជាមួយ​កំពូល​តារា​បរទេស​ជាច្រើន​រូប​ទៀត។

ប៉ារូលរបស់​កំពូល​តារា​រ៉េប​ស្រុក​ខ្មែរ វណ្ណដា បាន​ច្រៀង​ជា​ភាសា​ខ្មែរ លាយ​ភាសា​អង់គ្លេស ហើយ​អ្វី​ដែល​អ្នក​គាំទ្រ​អាច​ស្ដាប់​ឮ​យ៉ាង​ច្បាស់ គឺ​អក្សរ​សំឡេង​ខ្លុយ ឆឹង ដែល​ជា​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ។ ភាព​ឆ្លាតវៃ​ដែល​តារា​ប្រុស​វ័យ ២៧ ឆ្នាំ​យក​ទៅ​បញ្ចូល ត្រូវ​បាន​មហាជន​កោតសរសើរ ព្រោះ​ឆ្លៀត​ប្រមូល​សម្បត្តិ​វប្បធម៌​ខ្មែរ​ពី​បុរាណ ទៅ​បញ្ចូល​ក្នុង​បទ​សម័យ។

រូបភាព ម៉ាន់ វណ្ណដា នៅ​ក្នុង​ប្រាសាទ​អង្គរ​ពិតជា​ចំណេញ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​យើង​ទៅ​ឆាក​អន្តរជាតិ។ សមិទ្ធផល​របស់ វណ្ណដា ក្នុង​បទ “ASIAN STATE OF MIND” ល្បី​កក្រើក​តំបន់​អាស៊ី ក្នុង​នោះ​មាន​ទាំង​សារព័ត៌មាន ជប៉ុន ចិន និង​កូរ៉េ​ចុះ​ផ្សាយ​ព្រោងព្រាត ពី​ចម្រៀង​ថ្មី​របស់ តារា ៥ ប្រទេស​នៅ​អាស៊ី ក្នុង​បទ​តែ​មួយ។ ​ក្នុង MV នៃ​បទ​ចម្រៀង​មួយ​នោះ បាន​ថត​នៅ​ប្រទេស​អាស៊ី​ទាំង ៥ ដែល​ជា​ទឹកដី​កំណើត​នៃ​តារា​រ៉េប​ទាំង​អស់​តែម្ដង ហើយប្រាសាទ​ខ្មែរ ក៏​ត្រូវបាន​បញ្ចូល​ក្នុង MV ដែរ

វណ្ណដា បាន​សរសេររៀបរាប់​ថា “នេះជាកិត្តិយសធំបំផុតរបស់ខ្ញុំដែលអាចតំណាងឱ្យប្រទេស សិល្បៈ វប្បធម៌ និងប្រជាជនខ្មែរទាំងអស់ក្នុងបទ “Asian State Of Mind” ជាមួយកំពូលតារាចម្រៀងរ៉េប ៤ រូបរួមមាន Awich 🇯🇵 Jay Park 🇰🇷 KR$NA 🇮🇳 Masiwei 🇨🇳។ សម្រាប់ខ្ញុំ បទ “Asian State Of Mind” ជាស្ពានតន្ត្រីមួយដែលភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងចែករំលែកវប្បធម៌ទៅកាន់អ្នកស្តាប់មកពីគ្រប់ទីកន្លែង ឱ្យកាន់តែស្គាល់ពាក្យថា ”ខ្មែរ” និងទីកន្លែងអច្ឆរិយរបស់ប្រទេសកម្ពុជា។ ខ្ញុំជឿថាឥឡូវនេះជាពេលវេលាដែលប្រទេសនានានៅក្នុងតំបន់អាសុីត្រូវរួបរួមគ្នា ដើម្បីផលិតអ្វីថ្មីៗដែលកាន់តែអស្ចារ្យថែមទៀត នេះជាវេនរបស់អាសុីយើង“។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *