បើទោះជាសភាពការណ៍វិលមកប្រសើរបន្តិចហើយក៏ពិតមែន ប៉ុន្តែសមាគមសិល្បករខ្មែរ, សិល្បករនៃផលិតកម្មបារមី និង Sabay producton នៅបារាំងបាននៅបន្តសកម្មភាពមនុស្សធម៌ ដោយនៅតែរៀបចំចាត់ចែងស្បៀងអាហារជូនទៅជនភៀសសឹក និងវីរកងទ័ពជួរមុខដដែល។

តារារ៉េប វណ្ណដា, នរិទ្ធ, ហ្សាណា រួមសហការជាមួយក្រុមការងារ Rise For Khmer បានបន្តការងារជួយសម្រួលដល់ការលំបាកនៃជនភៀសសឹក និងវីរកងទ័ពជួរមុខមិនឈប់ឈរឡើយ។ ការងារនេះរៀបចំ និងដឹកនាំដោយផ្ទាល់ពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន កាលពីថ្ងៃ ១១ ខែមករា ឆ្នាំ ២០២៦ ម្សិលមិញនេះនៅការិយាល័យសមាគមសិល្បករខ្មែរ ។
ការរៀបចំស្បៀងអាហារ និងសម្ភារចាំបាច់ ១ ៨០០ កញ្ចប់បន្ថែម សម្រាប់ជនភៀសសឹក និងវីរកងទ័ពជួរមុខ មិនត្រឹមតែសិល្បកររបស់ផលិតកម្មបារមីប៉ុណ្ណោះទេ ក្នុងនោះក៏មានតារាប្រុសស្រី និង Influencer លំដាប់ពិភពលោក គឺជាងកាត់សក់ JB និងសមាជិកគ្រួសាររបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានចូលរួមជួយក្នុងសកម្មភាពមនុស្សធម៌នេះដែរ។

ថ្វីបើសភាពការណ៍តាមព្រំដែនហាក់ធូរស្បើយបន្តិចមែន ហើយគ្រួសារខ្លះក៏បានវិលត្រឡប់ទៅគេហដ្ឋានវិញក្ដី តែកម្លាំងសាមគ្គីជួរក្រោយនៅមិនសម្រាក ដោយបន្តរៀបចំស្បៀងអាហារ និងសម្ភារចាំបាច់ ដើម្បីឧបត្ថម្ភជាបន្តបន្ទាប់ជូនដល់អ្នកជួរមុខ និងជនភៀសសឹកមួយចំនួន ដែលមិនទាន់អាចត្រឡប់ទៅរស់នៅប្រើជីវិតតាមធម្មតាវិញបាន។
ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់យ៉ាងមុតមាំថា ទោះបីសភាពការណ៍តាមព្រំដែនកម្ពុជា-ថៃ ហាក់ថមថយកម្ដៅក្ដី កម្លាំងសាមគ្គីរបស់ជាតិ នឹងបន្តរួបរួម ចាប់ដៃគ្នា ឈរលើស្មារតីតែមួយ និងបន្តការងារមនុស្សធម៌ឱ្យកាន់តែរឹងមាំជាងពេលណាៗទាំងអស់ ដើម្បីគាំទ្របងប្អូនជនរងគ្រោះ និងការពារកិត្តិយសជាតិ៕





















រូបភាព៖ សមាគមសិល្បករខ្មែរ























Account
Security
Favourite Content