ទស្សនាវដ្តីសញ្ជាតិអង់គ្លេស Nubia បានប្រគល់ការទទួលស្គាល់ថា កំពូលតារាខេប៉ុប Kim Taehyung ដែលមហាជនស្គាល់ក្នុងឈ្មោះជា V ក្រុម BTS គឺជាបុរសដែលសង្ហាបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥ ស្របតាមការបោះឆ្នោតគាំទ្រពីសាធារណជនចំនួន ១០.៧ លានសំឡេង មកពី ១៦៣ ប្រទេស។


ក្នុងសេចក្ដីប្រកាសផ្លូវការ ទស្សនាវដ្ដី Nubia បានរៀបរាប់ថា៖ “លើសពីសម្រស់ Taehyung បន្តទាក់ទាញទស្សនិកជនតាមរយៈចម្រៀង ការច្នៃប្រតិដ្ឋ និងភាពជាសិល្បកររបស់គាត់ ដែលបង្ហាញថា លោកពិតជាភាពទាក់ទាញពិតក្រៅតែពីរូបសម្រស់ខាងក្រៅ”។
គួរឱ្យដឹងផងដែរ ទស្សនាវដ្ដីមួយនេះនឹងប្រគល់វិញ្ញាបនបត្រផ្លូវការ ដើម្បីបញ្ជាក់ពីតំណែងនៅគ្រានេះ ខណៈដែលតារាប្រុសវ័យ ២៩ឆ្នាំ គឺជាតារាល្បីតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រដែលកាន់តំណែងជើងឯករយៈពេលបីឆ្នាំជាប់គ្នា តាំងតែពីឆ្នាំ ២០២៣ មកម៉្លេះ។
យ៉ាងណាមិញ ក្រៅពីចំណាត់ថ្នាក់កំពូលរបស់ V ចំណាត់ថ្នាក់ពីលេខ ២ ដល់លេខ ១០ គឺបានរៀងគ្នាទៅលើតារាចិន Xiao Zhan តារាចម្រៀង Zhang Zhehan បន្តដោយតារាសម្ដែងទួរគី ៣រូប គឺ Halil Ibrahim Ceyhan, Engin Akyurek, Kerem Bursin តារាសម្ដែងថៃ Build Jakapan, RM មេក្រុម BTS តារាសម្ដែងអង់គ្លេស Aaron Pierre និងតារាហូលីវូដ Chris Hemsworth៕

































Account
Security
Favourite Content