មាលា បង្អួតសម្រស់នៅទីក្រុងញូវយ៉កទាក់ទាញខ្លាំង សូម្បីតែគ្រឿងសម្អាងដ៏ល្បីអាមេរិកក៏ចាប់អារម្មណ៍

Mélia Constantin បាន​ធ្វើឲ្យ​អ្នក​ក្រុង​ញូវយ៉ក ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​បង្អួត​សម្រស់​ដ៏​ផូរផង់​នៅ​តាម​ដង​វិថី ដើម្បី​ថត​រូបភាព​ផ្សេង​ៗ។ តារា​ស្រី​កូន​ខ្មែរ​កាត់​បារាំង ត្រូវ​បាន​បុគ្គលិក​គ្រឿង​សម្អាង​ដ៏​ល្បី​ប្រចាំ​អាមេរិក Tarte Cosmetics ចុះ​យក​កាដូ​ជូន ក្រោយ​ឃើញ​សម្រស់​ដ៏​ឆើតឆាយ​ដូច​បវរកញ្ញានាង។

សកម្មភាព មាលា កាច់​រាង កាច់​ស្ទីល៍​ថត​រូប​លើ​ដង​វិថី​មួយ​នា​ទីក្រុង​ញូវយ៉ក ត្រូវ​បាន​អ្នក​បើក​រថយន្ត​ដឹក goodie bag របស់​គ្រឿង​សម្អាង Tarte ដើម្បី​ផ្ដល់​ជូន​នារី​ៗ​ដ៏​ស្រស់​ស្អាត បាន​ចាប់អារម្មណ៍​តារា​ខ្មែរ​កាត់​បារាំង​រូប​នេះ។ បុរស​ជា​បុគ្គលិក​របស់ Tarte Cosmetics បាន​និយាយ​ សួស្ដី និង​បាន​រៀបរាប់​ពី​ភាព​ស្រស់​ស្អាត​របស់ Mélia Constantin។

បុគ្គលិក​ដែល​បាន​នាំ​យក​កញ្ចប់ Tarte Cosmetics រៀបរាប់​ថា “សួស្ដី​អ្នក​ទាំង​អស់​គ្នា, សួស្ដី Universe (សំដៅ​កម្មវិធី Miss Universe), សួស្ដី World (សំដៅ​កម្មវិធី Miss World) ម៉ូដែល​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ទីនេះ នៅ​ទីក្រុង​ញូវយ៉ក។ មាងកំពុង​​​កាន់កាប់​ទីក្រុង​ញូវយ៉ក។ ពួកគេ​ល្អ​បំផុត, ពួកគេ​បាន​ទទួល goodie bag របស់​ពួកគេ ហើយ​ពួកគេ​មើល​ទៅ​អស្ចារ្យ​ខ្លាំង​ណាស់ ​​ស្ទើរ​តែ​មិន​ជឿ, ពួកគេ​បាន​បំភ្លឺ​ទីក្រុង“។


ក្នុង​វីដេអូ​របស់​តារា​ម៉ូដែល​កម្ពស់ ១,៦៨ ម៉ែត្រ​រូបនេះ បង្ហាញ​ឲ្យ​ឃើញ​ថា​នារី​ស្រស់​ស្អាត​ដទៃ​ទៀត​ដែល​នៅ​ជិត​ៗ​នោះ ក៏​ទទួល​បាន goodie bag ​​ដែរ។ មាលា ក៏​បាន​និយាយ​អរគុណទាំង​រំទើប​ចិត្ត ទៅ​កាន់​បុរស​ទាំង ២ របស់ Tarte នៅ​ក្នុង​វីដេអូ ហើយ​ក៏​សរសើរ​នារី​ដ៏​មាន​សម្រស់​ស្រស់​ស្អាត​ផ្សេង​ៗ​ទៀត​ព្រម​ទាំង​បញ្ជាក់​ថា Tarteជា​ម៉ាក​គ្រឿង​សម្អាង​កញ្ញា​ចូលចិត្ត​បំផុត​មួយ។ សកម្មភាព​ដែលនាង​ត្រូវបាន Tarte Cosmetics កត់សម្គាល់​នោះ កាល​គ្រា​ទៅ​ដើរ​បង្ហាញ​ម៉ូដនៅ New York Fashion Week 2025 ឲ្យប្រេន Almée Couture។

គួរ​បញ្ជាក់​ថា Tarte Cosmetics រៀបចំ​បែបនេះ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ ដោយ​ផ្ដល់​កាបូប​មាន​គ្រឿង​សម្អាង​ផលិតផល​ខ្លួន​ដល់ influencer ដើម្បី​បង្កើត​ការ​យល់ដឹង​អំពី​ម៉ាក​សញ្ញា និង​ពាក្យ​សម្ដី​វិជ្ជមាន។ វិធីសាស្ត្រ​នេះ​​ធ្វើឲ្យ Tarte បង្កើត​ទំនាក់ទំនង​រយៈពេល​វែង​ជាមួយ​បុគ្គល​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម និង​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគេ​ទៅកាន់​អ្នក​គាំទ្រ (Follower) ដោយ​ទទួល​បាន​អ្នក​មើល organic វា​ក្លាយ​ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ការ​ចំណាយ ចំពោះ​យុទ្ធនាការ​ផ្សាយ​ពាណិជ្ជកម្ម៕

រូបភាព៖ IG melia.cstn



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *