Uhm JungHwa ជាតារាសម្ដែងស្រីជើងចាស់ដ៏ឆ្នើមប្រចាំប្រទេសកូរ៉េខាងត្បូង។ តារាស្រីរូបនេះក៏ជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់ និងត្រូវគេដាក់រហស្សនាមថាជា Madonna របស់ប្រទេសកូរ៉េខាងត្បូង។ មុនមានក្រុមតារាចម្រៀងនារីល្បីៗ ដូចសព្វថ្ងៃ Uhm JungHwa គឺជានិមិត្ដរបស់ប្រជាជនកូរ៉េជាច្រើនផងដែរ។ ក្នុងឆ្នាំ ២០២៣ នេះ តារាស្រី Uhm JungHwa ក៏កាន់តែមានភាពលេចធ្លោ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្រោយបង្ហាញមុខក្នុងរឿងភាគ Doctor Cha។


ថ្មីៗ ដែរ តារាស្រីវ័យ ៥៣ ឆ្នាំរូបនេះបានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើល ដោយសារតែបានបង្ហោះរូបបញ្ចេញសាច់ដុំកង់ៗ កំឡុងពេលហាត់ប្រាណ។ រូបរាងកាយរបស់នាងក៏ហាក់មើលទៅរឹងមាំខ្លាំង និងមានសុខភាពល្អបើទោះជាមានវ័យ ៥០ ជាងហើយក្ដី។
តារាស្រី Uhm JungHwa បានទម្លាយថា នាងជាមនុស្សដែលស្រឡាញ់សុខភាព ខណៈមួយរយៈចុងក្រោយនេះនាងផ្ដោតលើការហាត់ប្រាណ និងហាត់យកសាច់ដុំពោះ។ ហើយអ្វីដែលអស្ចារ្យនោះ នាងពិតជាមានអារម្មណ៍សប្បាយរីករាយជាមួយការហាត់ប្រាណ គ្មានការហត់នឿយ និងចូលចិត្តខ្លាំងទៀតផង។


មែនទែនទៅ ការហាត់ប្រាណទៀងទាត់ជាផ្នែកមួយធ្វើឱ្យតារាស្រី Uhm JungHwa ហាក់មានវ័យក្មេងជាងអាយុ។ ស្របពេលដែលមហាជនជាច្រើនបានបញ្ចេញមតិសរសើរពីការខិតខំរបស់នាង ដោយសារតែហាត់យកសាច់ដុំពិតជាមិនងាយស្រួលឡើយ និងចំណាយពេលច្រើនណាស់ដែរ។
តារាស្រី Uhm JungHwaត្រូវគេចាត់ទុកថាជាតារាស្រីគំរូម្នាក់ផងដែរ ព្រោះនាងមិនដែលទុកពេលវេលាចោលអត់ប្រយោជន៍ នាងបន្ដហាត់ពត់ខ្លួន បង្កើនសមត្ថភាពទាំងលើវិស័យចម្រៀង និងសម្ដែង។ រីឯការមើលថែទាំងសុខភាពរបស់ខ្លួនក៏ហាក់មានភាពល្អខ្លាំង៕





























Account
Security
Favourite Content