នៅក្នុងព្រះពិធីចូលចែចូវព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា កាលពីម្សិលមិញមានការយាងអញ្ជើញចូលរួមពីបណ្ដាសាច់សាលោហិត សែរាជវង្ស និងភ្ញៀវកិត្តិយសជាច្រើននាក់ក្នុងនោះក៏មានវត្តមានរបស់សែរាជវង្សដែលប្រឡូកសិល្បៈ២ អង្គផងដែរ។

ព្រះនាង នរោត្តម ជេនណា និងអ្នកនាង សិទ្ធី នីកា ដែលត្រូវបានមហាជនស្គាល់ថាជាសែរាជវង្សដែលប្រឡូកក្នុងវិស័យសិល្បៈបានបង្ហាញវត្តមានចូលរួមពិធីចែចូវរបស់ព្រះបុត្រីសម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស់ កាលពីម្សិលមិញ។ បើរាប់តាមសែលោហិតព្រះអង្គម្ចាស់ក្សត្រិយ៍ ត្រូវជាម្ចាស់មីងរបស់ព្រះនាង នរោត្តម ជេនណា និងត្រូវជាសាច់ថ្លៃរបស់អ្នកម្នាង សិទ្ធី នីកា។
បង្ហាញវត្តមានចូលរួមនាឱកាសម្សិលមិញនេះ ទាំងព្រះនាង ជេនណា និង សិទ្ធី នីកា បានតុបតែងកាយយ៉ាងស្រស់សោភា និងសមសួនជាមនុស្សនៅក្នុងវង្សត្រកូលនៃសែរាជវង្សមិនតែប៉ុណ្ណោះអ្នកទាំងពីរបានបង្ហាញភាពចុះសម្រុងនិងសម្រស់ដ៏ស្រស់ស្អាតប្រៀបដូចជាធីតាសួគ៍។ ព្រះនាង ជេនណា ក៏ជាម្ចាស់សំនៀង បទ «សូរិយា» ដែលជាបទច្រៀងជូនម្ចាស់មីងរបស់ទ្រង់នៅក្នុងថ្ងៃ Proposal ជាមួយ All3rgy ដ៏សែនពីរោះ និងមានន័យបំផុត។














គួរឱ្យដឹងដែរថា ព្រះនាង នរោត្តម ជេនណា ជាតារាសម្ដែង និងអ្នកបង្កើតមាតិកាល្បីឈ្មោះព្រះនាងជាបុត្រីរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម បុប្ផារី ត្រូវជាព្រះរាជនត្តា (ចៅស្រី) សម្ដេចតាក្រុមព្រះ នរោត្តម ច័ក្រពង្ស់៕
ប្រភពរូបភាព៖ The ring wedding cambodia























Account
Security
Favourite Content