កូនស្រីភ្លោះវ័យ ៧ឆ្នាំ កុមារី លឹម គីមជូ និង លឹម គីមហ្គិច កំពុងដឹកដៃគ្នាយ៉ាងត្រសងចូលក្នុងវិស័យម៉ូដែល ក្រោយទទួលបានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីក្រុមគ្រួសារ ជាពិសេសឪពុកម្តាយរបស់ពួកគេតែម្តង។



កូនភ្លោះគួរឱ្យស្រលាញ់ទាំង ២ រូប ទទួលបានការបណ្តុះបណ្តាលផ្នែកដើរម៉ូដនៅសាលាបង្ហាត់បង្រៀនដើរម៉ូដរបស់ លោក អូលីវ៉ា គង់ ហើយកន្លងមកកុមារីគួរឱ្យស្រលាញ់ ២ រូប ក៏ទទួលបានឱកាសចេញទៅដើរម៉ូដក្នុងកម្មវិធីជាតិ-អន្តរជាតិថែមទៀតផង។ ជាក់ស្តែង គីមជូ និង គីមហ្គិច ទទួលបានឱកាសចេញទៅដើរម៉ូដលើឆាកអន្តរជាតិជាលើកដំបូងបង្អស់ក្នុងកម្មវិធី ASIA FASHION RUNWAY COLLECTION នៅ Malaysia International Trade & Exhibition Center ប្រទេសម៉ាឡេស៊ី កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ និងបានចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» លើកទី១ ជាមួយតារាម៉ូដែលវ័យក្មេង និងរៀមច្បងជាច្រើនរូបថែមទៀតផង។











អ្នកស្រី មិន សារ៉េត ត្រូវជាអ្នកម្តាយរបស់កូនភ្លោះ គីមជូ និង គីមហ្គិច បានបង្ហាញអារម្មណ៍រំភើបរីករាយពេលឃើញកូនស្រីទាំង ២ មានភាពក្លាហានចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធីជាតិ-អន្តរជាតិ ប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។
អ្នកស្រីរៀបរាប់ឱ្យដឹងថា មែនទែនទៅការដើរម៉ូដជាអ្វីដែលអ្នកស្រីស្រលាញ់ តែពុំមានឱកាសបានសាកល្បងធ្វើ ដូច្នេះទើបអ្នកស្រីសម្រេចចិត្តបញ្ជូនកូនស្រីភ្លោះទាំង ២ ឱ្យហាត់រៀនដើរម៉ូដក្នុងសាលាលោកគ្រូ អូលីវ៉ា ព្រោះយល់ថា កូនសិស្សដែលទទួលបានហាត់រៀននៅទីនេះសុទ្ធតែទទួលបានបានផ្លែផ្កាជាទីគាប់ចិត្ត ថែមទាំងមានឱកាសចូលរួមកម្មវិធីដើរម៉ូដជាតិ-អន្តរជាតិធំៗទៀតផង។


ដោយមើលឃើញថា គីមជូ និង គីមហ្គិច មានទេពកោសល្យខ្ពស់លើការដើរបង្ហាញម៉ូដ អ្នកម្តាយរូបនេះ ប្តេជ្ញាបន្តជំរុញកូនស្រីភ្លោះទាំង ២ ឱ្យហាត់រៀនដើរម៉ូដបន្ថែមទៀត ហើយបន្តបើកឱកាសឱ្យកូនស្រីទាំង ២ បានចូលរួមកម្មវិធីដើរម៉ូដផ្សេងៗបន្ទាប់ៗតាមស្ថានភាពជាក់ស្តែង។ ក្រៅពីហាត់រៀនដើរម៉ូដ ម៉ូដែលវ័យក្មេងទាំង ២រូប ក៏ហាត់រៀនរាំរបាំបុរាណ និងរបាំបាឡេផងដែរ៕























Account
Security
Favourite Content