ទីបំផុត ផលិតកម្ម LD Entertainment បានបើកបង្ហាញតារាស្រីថៃដែលនឹងមកចូលរួមសម្តែងក្នុងរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ហើយ គឺតារាកំប្លែងស្ងួតថៃ Tukky Sudarat ឬគ្រប់គ្នាស្គាល់ថា អ្នកគ្រូ ផេនស៊ី។ តាមការបញ្ជាក់របស់ទំព័រហ្វេសប៊ុកផ្លូវការផលិតកម្ម LD Entertainment អ្នកគ្រូ ផេនស៊ីន អាចនឹងមកសម្តែងជាតួអង្គបែបលក្ខណៈ sugar mommy ក្នុងរឿងនេះ។
គ្រាន់តែដឹងថា អ្នកគ្រូ ផេនស៊ី នឹងចូលរួមសម្តែងរឿងនេះ គ្រប់គ្នាលើកឡើងថាត្រៀមតែសើចទៅដឹងតែរឹងថ្គាមមិនខាន ព្រោះគ្រប់រឿងដែលនាងធ្លាប់សម្តែងគ្មានមួយណាមើលហើយមិនសើចរឹងពោះនោះទេ។

សូមជម្រាបថា រឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ជាស្នាដៃរឿងខ្នាតធំថ្មីរបស់ផលិតកម្ម LD ជាប្រភេទរឿង AEC movie។ រឿងនេះ មានការចូលរួមសម្តែងដោយ តារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា Paing Takhon,ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022, តារាសម្តែងឆ្នើមជួរមុខ ខាត់ វ៉ៃហាំង និង តារាកំប្លែងស្ងួតថៃ Tukky Sudarat ជាដើម។ រឿងខ្នាតធំចូលរួមសម្តែងដោយតារាល្បីៗមកពីប្រទេសក្នុងតំបន់អាស៊ាន បានបើកកាម៉េរាចេញថតនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ហើយពេលនេះកំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ។



ប៉ុន្មានថ្ងៃមុនគេបានប្រទះឃើញ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបង្ហោះឱ្យដឹងថា លោកបានលក់ដីផ្ទាល់ខ្លួន ដើម្បីធ្វើកុនទៅផ្សារក្រៅប្រទេសរឿង «ប្រុសលក់ខ្លួន» ប៉ុន្តែនេះមិនមែនជាលើកទី១ដែលលោកដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីថតកុននោះទេ ជាក់ស្តែងកាល ១២ ឆ្នាំមុនលោកបានលក់ឡានផ្ទាល់ខ្លួនធ្វើកុនសម្រាប់ទីផ្សាក្នុងស្រុកម្តងហើយ គឺរឿង «អាបពាក់មួកសុវត្ថិភាព»។ តែយ៉ាងណាលោកជឿជាក់យ៉ាងមុតមាំលើក្រុមការងាររបស់លោក៕























Account
Security
Favourite Content