ប៊ុន សក្តិ បង្ហាញមុខជាថ្មី តែសំឡេងនៅអេមដដែល ទោះជាមិនមែនច្រៀងបទខ្លួនឯង!

តារា​ចម្រៀង​បទ​មនោសញ្ចេតនា​ ប៊ុន សក្តិ បើ​ទោះ​ជា​បាត់​មុខ​យូរ ប៉ុន្តែ​នៅ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ ព្រោះ​សំឡេង​នៅ​ពីរោះ​ដដែល​គ្មាន​ប្រែ។ នេះ​បើ​តាម​ការ​បង្ហាញ​ខ្លួន​ថ្មី​ៗ​នៅ​កម្មវិធី THE WALL SONG CAMBODIA និង​ជា​តារា​ចម្រៀង​អាថ៍កំបាំង​ ដោយច្រៀង feat ជាមួយ សេម បទ “ត្រឹមបារម្ភពីអូនក៏បងអស់ចិ​ត្ត”។

មិន​ត្រឹម​តែ​ច្រៀង​ពីរោះ​ដដែល​ឡើយ ​ ប៊ុន សក្តិ ​ច្រៀង​បទ​រួម​គ្នា​ជាមួយ​ សេម ទាំង​តារា​កិត្តិយស និង​ពិធី​ករ​​ស្ដាប់​ទៅ​សំឡេង​ពីរោះ​​ប្រហាក់ប្រហែល​ម្ចាស់​បទ។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ដែល​បាន​មើល​វីដេអូ​កម្មវិធី​ THE WALL SONG CAMBODIA រួច​​បញ្ចេញ​មតិ​ថា​ម្ចាស់​បទ “ភ្នំពេញ​នឹក​កំពង់​ចាម​” នៅតែ​ពីរោះ​គ្មាន​ប្រែ ហើយ​អាច​បត់បែន​សំឡេង​បាន​ទៀត​ផង។

ចំណែក​ម្ចាស់​បទ​ ទស្សន៍ទាយ​​មិន​ត្រូវ​ឡើយ​ បើ​ទោះ​ជា​​តារា​កិត្តិយស ព្រីន បាន​បង្ហើរ​សំនៀង​បទ “ទឹក​ភ្នែក​អ្នក​ស្រែ​” បន្តិច​ហើយ​​ក៏​ដោយ ដោយ​ជ្រើសរើស​ថា​ជា​តារា ពុទ្ធិស័ក្តិ តែ​ពេល​ជញ្ជាំង​លើក​ឡើង​លើ និង​បង្ហាញ​ឲ្យ​​​ឃើញ​តារា​អាថ៌កំបាំង​គឺជា​ ប៊ុន សក្តិ ហើយ​នោះ ទឹក​មុខ សេម ពិតជា​រំភើប​ ញាប់ញ័រ​ខ្លាំង។

គួរ​បញ្ជាក់​ថា ប៊ុន សក្តិ នៅ​មាន​អាជីព​មួយ​ផ្សេង​ទៀត​ក្នុង​ជួរ​មន្ត្រី​រាជការ ដែល​តួនាទី​ជា​អង្គរក្ស​ នៅ​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស​សម្ដេច​អគ្គ​មហា​សេនាបតី ហ៊ុនសែន និង​លោក​ជំទាវ​កតិព្រឹត្ត​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន។ ​លោក​ចូល​បម្រើ​ក្នុង​ជួរ​អង្គរក្ស​នោះ​រយៈ​ពេល​ប្រហែល ១០ ឆ្នាំ​ជាង​ហើយ៕​​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន