ក្នុងឈុតសម្លៀកបំពាក់ស្រស់ស្អាតទាក់ភ្នែក តារាល្បីៗអន្តរជាតិជាច្រើនរូបមកពីវិស័យម៉ូដ ភាពយន្ត តន្ត្រី និងកីឡា បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៅក្នុងពិធីពិព័រណ៍ម៉ូដប្រចាំឆ្នាំរបស់សារមន្ទីរសិល្បៈ Metropolitan កាលពីល្ងាចថ្ងៃចន្ទ ទី៥ ខែឧសភា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា នៅកម្ពុជា ។
អ្នកដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមួយរូបក្នុងឆ្នាំនេះគឺ Rihanna ដែលបន្ទាប់ពីបង្ហាញពីការមានផ្ទៃពោះលើកទី២ ក្នុងទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងកំលុងពេលសម្ដែងនៅព្រឹត្តិការណ៍ Super Bowl កាលពីឆ្នាំ២០២៣ ឥឡូវនេះ នាងបានបង្កភាពភ្ញាក់ផ្អើលជាថ្មីជាមួយការប្រកាសពីការពពោះកូនទី៣ ខណៈចូលរួមកម្មវិធី Met Gala ឆ្នាំ២០២៥។


ជាសិល្បករចុងក្រោយដែលមកដល់សារមន្ទីរសិល្បៈ Metropolitan តារាស្រីវ័យ ៣៧ឆ្នាំរូបនេះបានពាក់ឈុតម៉ាក Marc Jacobs រំលេចរូបរាងមានទម្ងន់របស់នាង ជាមួយនឹងមួកដ៏ធំ។ ដៃគូរបស់នាងគឺតារារ៉េប A$AP Rocky បានចូលរួមជាមួយគ្នា ព្រមទាំងមានតួនាទីជាសហប្រធានរៀបចំកម្មវិធីមួយរូបរបស់ Met Gala។



ប្រារព្ធឡើងរៀងរាល់មួយឆ្នាំម្ដង កម្មវិធីពិព័រណ៍ម៉ូដ Met Gala គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់មន្ទីរសិល្បៈ Metropolitan និងជាការអបអរខួបនៃការបើកការតាំងពិព័រណ៍ម៉ូដសម្លៀកបំពាក់ប្រចាំឆ្នាំរបស់វិទ្យាស្ថាន Costume ។
ជារៀងរាល់ឆ្នាំ កម្មវិធីតែងតែកំណត់ប្រធានបទសម្រាប់ការរៀបចំសម្លៀកបំពាក់របស់សិល្បករដែលចូលរួម ហើយប្រធានបទនៅឆ្នាំនេះគឺ “Superfine: Tailoring Black Style” ដែលផ្ដោតលើម៉ូដសម្លៀកបំពាក់ប្រណិតពណ៌ខ្មៅចាប់តាំងពីសតវត្សទី ១៨ រហូតដល់បច្ចុប្បន្ន។
ភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញចូលរួមក្នុងឆ្នាំនេះរួមមានជាអាទិ៍ដូចជា តារាចម្រៀង Rihanna ដែលកំពុងពពោះកូនទី៣ តារាចម្រៀង Miley Cyrus, Nicki Minaj, Cardi B, Sabrina Carpenter, Charli XCX, តារាសម្ដែង Zendaya, Cyntia Erivo និង Zoe Saldana ព្រមទាំងតារាម៉ូដែលដូចជា Kendall Jenner និង Kylie Jenner ជាដើម។ មិនតែប៉ុណ្ណោះ ឆ្នាំនេះក៏មានវត្តមានចូលរួមរបស់តារាខេប៉ុបមួយចំនួនដែរ ដូចជាសមាជិក BLACKPINK បីរូបគឺ Lisa, Rose និង Jennie ព្រមទាំងសមាជិកក្រុមចម្រៀងបុរស SEVENTEEN S.Coups។
តាំងពីឆ្នាំ ១៩៩៥ មកដល់បច្ចុប្បន្ន និពន្ធនាយកទស្សនាវដ្តី Vogue គឺអ្នកស្រី Anna Wintour គឺជាអ្នករៀបចំ និងធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍នេះ ។ កម្មវិធី Gala នេះបានទាក់ទាញអ្នក មានកេរ្តិ៍ឈ្មោះវិស័យផ្សេងៗ ហើយតែងតែរៃអង្គាសប្រាក់បានរាប់សិបលានដុល្លារ ជាក់ស្ដែងព្រឹត្តិការណ៍កាលពីឆ្នាំមុនអាចរកចំណូលបានប្រហែល ២៦ លានដុល្លារ។ ដោយឡែកចំណូលសម្រាប់ឆ្នាំនេះ នៅមិនទាន់មានការបង្ហើបនៅឡើយទេ។
ទស្សនារូបភាពរបស់តារាល្បីៗជាច្រើនទៀតដែលបានចូលរួមក្នុងកម្មវិធី Met Gala ឆ្នាំនេះ៖









































































Account
Security
Favourite Content