ជម្រើសឈុតស្អាតៗទាក់ភ្នែករបស់តារាល្បីៗចូលរួមកម្មវិធី Met Gala 2025

ក្នុងឈុតសម្លៀកបំពាក់ស្រស់ស្អាតទាក់ភ្នែក តារាល្បីៗអន្តរជាតិជាច្រើនរូបមក​ពី​វិស័យ​ម៉ូដ ភាពយន្ត តន្ត្រី និង​កីឡា បាន​បង្ហាញខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​នៅ​ក្នុង​ពិធីពិព័រណ៍ម៉ូដ​ប្រចាំ​ឆ្នាំ​របស់​សារមន្ទីរសិល្បៈ Metropolitan កាល​ពី​ល្ងាចថ្ងៃ​ចន្ទ ទី៥ ខែឧសភា ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា នៅកម្ពុជា ។

អ្នកដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមួយរូបក្នុងឆ្នាំនេះគឺ Rihanna ដែលបន្ទាប់ពីបង្ហាញពីការមានផ្ទៃពោះលើកទី២ ក្នុងទម្រង់ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងកំលុងពេលសម្ដែងនៅព្រឹត្តិការណ៍ Super Bowl កាលពីឆ្នាំ២០២៣ ឥឡូវនេះ នាងបានបង្កភាពភ្ញាក់ផ្អើលជាថ្មីជាមួយការប្រកាសពីការពពោះកូនទី៣ ខណៈចូលរួមកម្មវិធី Met Gala ឆ្នាំ២០២៥។

ជាសិល្បករចុងក្រោយដែលមកដល់សារមន្ទីរសិល្បៈ Metropolitan តារាស្រីវ័យ ៣៧ឆ្នាំរូបនេះបានពាក់ឈុតម៉ាក Marc Jacobs រំលេចរូបរាងមានទម្ងន់របស់នាង ជាមួយនឹងមួកដ៏ធំ។ ​​ដៃ​គូ​របស់​នាងគឺតារារ៉េប A$AP Rocky ​បានចូលរួមជាមួយគ្នា ព្រមទាំងមានតួនាទីជាសហប្រធានរៀបចំកម្មវិធីមួយរូបរបស់ Met Gala។

ប្រារព្ធឡើងរៀងរាល់មួយឆ្នាំម្ដង កម្មវិធីពិព័រណ៍ម៉ូដ Met Gala គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់មន្ទីរសិល្បៈ Metropolitan និងជាការអបអរខួបនៃការបើកការតាំងពិព័រណ៍ម៉ូដសម្លៀកបំពាក់ប្រចាំឆ្នាំរបស់វិទ្យាស្ថាន Costume ។

ជារៀងរាល់ឆ្នាំ កម្មវិធីតែងតែកំណត់ប្រធានបទសម្រាប់ការរៀបចំសម្លៀកបំពាក់របស់សិល្បករដែលចូលរួម ហើយប្រធានបទនៅឆ្នាំនេះគឺ “Superfine: Tailoring Black Style” ដែលផ្ដោតលើម៉ូដសម្លៀកបំពាក់ប្រណិតពណ៌ខ្មៅចាប់តាំងពីសតវត្សទី ១៨ រហូតដល់បច្ចុប្បន្ន។

ភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញចូលរួមក្នុងឆ្នាំនេះរួមមានជាអាទិ៍ដូចជា តារាចម្រៀង Rihanna ដែលកំពុងពពោះកូនទី៣ តារាចម្រៀង Miley Cyrus, Nicki Minaj, Cardi B, Sabrina Carpenter, Charli XCX, តារាសម្ដែង Zendaya, Cyntia Erivo និង Zoe Saldana ព្រមទាំងតារាម៉ូដែលដូចជា Kendall Jenner និង Kylie Jenner ជាដើម។ មិនតែប៉ុណ្ណោះ ឆ្នាំនេះក៏មានវត្តមានចូលរួមរបស់តារាខេប៉ុបមួយចំនួនដែរ ដូចជាសមាជិក BLACKPINK បីរូបគឺ Lisa, Rose និង Jennie ព្រមទាំងសមាជិកក្រុមចម្រៀងបុរស SEVENTEEN S.Coups។

តាំងពីឆ្នាំ ១៩៩៥ មកដល់បច្ចុប្បន្ន និពន្ធនាយកទស្សនាវដ្តី Vogue គឺអ្នកស្រី Anna Wintour គឺជាអ្នករៀបចំ និងធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍នេះ ។ កម្មវិធី Gala នេះបានទាក់ទាញអ្នក មានកេរ្តិ៍ឈ្មោះវិស័យផ្សេងៗ ហើយតែងតែរៃអង្គាសប្រាក់បានរាប់សិបលានដុល្លារ ជាក់ស្ដែងព្រឹត្តិការណ៍កាលពីឆ្នាំមុនអាចរកចំណូលបានប្រហែល ២៦ លានដុល្លារ។ ដោយឡែកចំណូលសម្រាប់ឆ្នាំនេះ នៅមិនទាន់មានការបង្ហើបនៅឡើយទេ។

ទស្សនារូបភាពរបស់តារាល្បីៗជាច្រើនទៀតដែលបានចូលរួមក្នុងកម្មវិធី Met Gala ឆ្នាំនេះ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *