កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៣ អ្នកគាំទ្របានសួរទៅកាន់អតីតសមាជិកក្រុមចម្រៀង BIGBANG គឺ T.O.P ក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមថា តើ T.O.P បានចាកចេញពីក្រុមចម្រៀង BIGBANG ហើយមែនទេ?



ជាការឆ្លើយតប T.O.P ក៏បានបញ្ជាក់ច្បាស់ៗ ម្ដងទៀត លោកបានចាកចេញពីក្រុមហើយ។ លោកបានប្រកាសរួចទៅហើយអំពីការចាកចេញពីក្រុម។ បច្ចុប្បន្ន លោកកំពុងតែធ្វើរឿងថ្មីសម្រាប់ដំណើរជីវិតរបស់ខ្លួន លោកបានចាកចេញពី BIGBANG ចាប់តាំងពីឆ្នាំមុនម្ល៉េះ។
បើយោងតាមប្រភពព័ត៌មានកូរ៉េ T.O.P កំពុងរៀបចំក្នុងការបញ្ចេញចម្រៀងថ្មីបែបលក្ខណៈទោល និងអាចបង្ហាញខ្លួនសាថ្មីជាមួយការរ៉េបស្ទីលថ្មីផងដែរ។


មែនទែនទៅដំណឹងនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀង BIGBANG ហាក់មានអារម្មណ៍មិនសប្បាយចិត្ត និងខកចិត្តផងដែរ ដោយសារកាលពីឆ្នាំ ២០២២ ថ្វីបើ T.O.P ប្រកាសចេញពីផលិតកម្ម YG មែនតែលោកអាចនឹងបន្ដចេញច្រៀងក្នុងនាមសមាជិកក្រុម BIGBANG។ តែយ៉ាងណាមិញ អ្នកគាំទ្រក៏នៅបន្ដលើកទឹកចិត្ត និងគាំទ្រចំពោះការសម្រេចចិត្តរបស់ T.O.P ជាពិសេសជូនពរឱ្យលោកជោគជ័យក្នុងការចេញចម្រៀងថ្មីនៅពេលអនាគត៕
























Account
Security
Favourite Content