គួរឱ្យសោកស្តាយខ្លាំងណាស់ តារាម៉ូដែលសម្បុរស្រអែម តុម ចំរើន បានធ្លាក់ចេញពីកម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ បាត់ទៅហើយត្រឹមវិញ្ញាសាថតម៉ូដហ្វេសសិនក្នុង Concept លោតជាមួយសម្លៀកបំពាក់មកពី The SilkHouse។

ទោះបីជាមិនបានជាប់បន្តទៅវគ្គបន្ទាប់ តែម៉ូដែលរូបនេះសេសសល់បានបទពិសោធន៍ច្រើន សម្រាប់អាជីពជាតារាម៉ូដែលរបស់នាងទៅថ្ងៃអនាគត។ ចំរើន មើលទៅហាក់មិនសោកស្តាយខ្លាំង ចំពោះបរាជ័យរបស់នាងឡើយ ថែមទាំងបង្ហាញឱ្យដឹងបទពិសោធន៍របស់នាងជាច្រើនចំណុចយ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមអរគុណដល់កម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១នេះដែលតែងតែផ្តល់ឱកាស នឹងលើកទឹកចិត្តហើយនាងខ្ញុំទទួលបានបទពិសោធន៍ជាច្រើនពីកម្មវិធី។ ការលើកទឹកចិត្តពីបងៗគណៈកម្មការ , មានភាពជឿរជាក់លើខ្លួនឯង , មានការតាំងចិត្តខ្ពស់ , មានមហិច្ឆតាខ្ពស់ចង់ឈ្នះ , មានការតស៊ូរខ្ពស់ , មានឆន្ទៈខ្ពស់ និង មានការអត់ធ្មត់ខ្ពស់»។

ឆ្លៀតឱកាសនេះ តារាម៉ូដែល តុម ចំរើន ក៏សូមលើកទឹកចិត្តដល់ប្អូនៗដែលចង់បំពេញក្តីស្រមៃ និងហើយមុនពេលធ្វើអ្វីមួយត្រូវតែត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រេចនៅក្តីស្រមៃរបស់ខ្លួនឯង។ ចំណែក នាងនឹងបន្តធ្វើការងារសិល្បៈផ្សេងៗទៀត រួមទាំងការដើរបង្ហាញផងដែរ៕






























Account
Security
Favourite Content