បទចម្រៀង «ទេវរាជ» របស់អ្នកនាង ទេព បូព្រឹក្ស ដែលបានធ្វើឱ្យកក្រើកកម្ពុជាកាលពីខែមុន ពេលនេះត្រូវបានកុមារីតូចៗនៅក្លឹប ព្រះកាយច័ន្ទ លើយកមកសម្ដែងឡើងវិញ ជាមួយការបង្ហាញក្បាច់រាំបែបប្រពៃណីយ៉ាងរស់រវើកគួរឱ្យសរសើរ។

កុមារីតូចៗ ៦នាក់បានបង្ហាញក្បាច់រាំយ៉ាងទាក់ទាញនៅក្នុង MV បទ «ទេវរាជ» ដោយទទួលបានការកោតសរសើរពីសំណាក់មហាជននូវសមត្ថភាពសម្ដែង ទឹកមុខ និងការបង្ហាញក្បាច់រាំភ្ជាប់ប្រពៃណីរបស់ខ្មែរយ៉ាងរស់រវើករបស់ពួកគេ។ បន្ថែមទៀតនោះវីដេអូមួយនេះត្រូវបានថតនៅប្រាសាទភ្នំជីសូរ បុរាណឋានចំណាស់ក្នុងទឹកដីនៃខេត្តតាកែវផងដែរ។






គួរឱ្យដឹងដែរថា កុមារីតូចៗទាំង ៦នាក់នេះត្រូវបានគេស្គាល់ថាជា «ក្រុមរាំពន្លឺព្រះច័ន្ទ» នៅក្នុងក្លឹប ព្រះកាយច័ន្ទ ដែលមាននាដការី ព្រះកាយច័ន្ទ ជាអ្នកបង្ហាត់បង្រៀនដោយផ្ទាល់៕
វីដេអូចម្រៀងបទ «ទេវរាជ» សម្ដែងដោយ «ក្រុមរាំពន្លឺព្រះច័ន្ទ» ៖ https://www.facebook.com/PreshkayChanClub/videos/942106077599704























Account
Security
Favourite Content