ថ្ងៃ ២៩ ខែឧសភានេះ គឺជាថ្ងៃកំណើត អ្នកនាង ប្រាសាទ ដាវីន ម្ចាស់មកុដ Miss Universe Cambodia 2024 ដែលនឹងត្រៀមផ្ទេរជូនម្ចាស់ថ្មី ២០២៥។ បវរកញ្ញាចក្កវាឡកម្ពុជា ២០២៤ ជាមនុស្សមានសមានចិត្តល្អ ដូចនេះហើយពិតជាមិនខ្វះអ្នកស្រលាញ់ចូលចិត្ត និងជូនពរថ្ងៃពិសេសបែបនេះឡើយ។


ចូលវ័យ ៣៤ ឆ្នាំ បវរកញ្ញាខ្មែរដែលទទួលបានការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួនមិនថាអ្នកក្នុង ឬក្រៅសិល្បៈរូបនេះ រឹតតែហក់ឡើងការគាំទ្រខ្លាំង ព្រោះមិនត្រឹមជារៀមច្បងផ្ដល់ដំបូន្មានដល់អ្នកជំនាន់ក្រោយឡើយ តែអ្នកម្ដាយកូន១ រូបនេះមើលថែ ផ្ដល់ភាពកក់ក្ដៅដល់មនុស្សគ្រប់រូប។
ចូលមកដល់ថ្ងៃកំណើតថ្ងៃនេះ មិនថាជាបេក្ខភាពប្រកួត Miss Universe Cambodia 2025 ដែលបានជូនពរថ្ងៃកំណើតអ្នកនាង ដាវីន សូម្បីតែម្ចាស់ប្រេនមួយចំនួនដែលធ្លាប់ និងកំពុងរួមការងារជាមួយសុទ្ធតែបានបង្ហោះរូបភាពអមដោយពាក្យពេចន៍មានន័យ។


មិនតែប៉ុណ្ណោះបវរកញ្ញាបរទេសដែលធ្លាប់ចូលរួមប្រកួតជាមួយ ប្រាសាទ ដាវីន នាពេលកន្លងមកក៏បានជូនពរអ្នកនាងដូចគ្នាដែរ។ ក្រៅពីអ្នកស្គាល់ អ្នករួមការងារក៏មាន fan page កម្មវិធីប្រកួតប្រជែងសម្រស់ជាច្រើនទៀតអបអរថ្ងៃកំណើត Top 30 Miss Universe 2024។
គួរបញ្ជាក់ថា ប្រាសាទ ដាវីន ពិតជាទទួលបានការគាំទ្រខ្លាំងតាំងពីជំនាន់ប្រកួត freshie boy and girlម្ល៉េះ ហើយមកទល់ក្លាយជាអ្នកតំណាងកម្ពុជាលើឆាកអន្តរជាតិ និងជាអ្នករៀបចំកម្មវិធីប្រកួតប្រជែងសម្រស់ អ្នកនាងធ្វើបានយ៉ាងល្អ នាំមុខមាត់មកដល់ជាតិមាតុភូមិ មហាជនក៏កាន់តែស្ញប់ស្ញែងកាន់តែខ្លាំងឡើង៕











រូបភាព៖ Miss Universe Cambodia និង IG davinprasath
























Account
Security
Favourite Content