បវរកញ្ញារូបស្រស់ ធី គន្ធា បានសម្រេចចិត្ត ត្រឡប់មកប្រកួតកម្មវិធី Miss Grand Cambodia 2024 ដោយសារតែរូបនាងនៅពុំទាន់សម្រេចចិត្តស្រមៃដ៏ធំរបស់ខ្លួន ដូច្នេះទើបសម្រេចចិត្តថា វិលវិញឆ្នាំនេះ ដើម្បីបំពេញក្តីស្រមៃ ហើយដណ្តើមយកលទ្ធផលដ៏ល្អប្រសើរមួយឱ្យខ្លួនឯង។


ប្រាប់ឱ្យដឹងក្នុងការ live ពិសេសជាមួយ អ្នកស្រី អ៊ឹម សុគន្ធា កាលពីពេលថ្មីៗ គន្ធា ថា នាងមើលឃើញពីសក្តានុពលរបស់បេក្ខភាពផ្លូវការឆ្នាំនេះ ដែលសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ ហើយនាងមិនខ្លាចញញើតក្នុងការប្រកួតប្រជែងដណ្តើមមកុដ MGC 2024 ឡើយ ផ្ទុយទៅវិញ គឺនាងកាន់តែចង់សាកល្បងម្តងទៀត ដើម្បីបានដឹងពីកម្រិតសមត្ថភាពរបស់ខ្លួនឯង។ ម៉្យាង នាងជឿជាក់ថា ដរាបណាយើងមានការខំប្រឹងប្រែង គ្មានអ្វីដែលយើងធ្វើមិនបានឡើយ។


បវរកញ្ញារូបស្រស់ ធី គន្ធា លើកឡើងថា នាងបានត្រៀមខ្លួនជាស្រេចសម្រាប់ការ comeback លើកនេះ ដោយសន្យាថា នឹងមានអ្វីថ្មីប្លែកជាច្រើនសម្រាប់ពុកម៉ែបងប្អូន និងអ្នកគាំទ្ររបស់នាង មិនឱ្យគ្រប់គ្នាខកបំណងឡើយ។ សព្វថ្ងៃ នាងកំពុងខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមឱ្យកាន់តែខ្លាំង ត្រៀមសម្រាប់ការប្រកួតប្រជែងដ៏អស្ចារ្យនេះ ហើយសង្ឃឹមថា ពុកម៉ែបងប្អូននឹងបន្តគាំទ្រដល់រូបនាង។



សូមជម្រាបថា ធី គន្ធា ជាបេក្ខភាពដ៏លេចធ្លោម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយនាងបានជាប់ដល់វគ្គ Top 15 ចុងក្រោយ ក្នុងចំណោមបេក្ខភាពជើងខ្លាំងជាងច្រើនរូប។ ក្រោយបរាជ័យការប្រកួត MGC 2023 ធី គន្ធា បានដាក់ពាក្យប្រកួតកម្មវិធី Miss Earth Cambodia 2023 តែពុំទទួលបានជោគជ័យនោះឡើយ ទើបឆ្នាំនេះនាងសម្រេចចិត្តត្រឡប់មកប្រកួត Miss Grand Cambodia 2024។
ធី គន្ធា អាយុ ២៣ឆ្នាំ កម្ពស់ ១.៧២ ម៉ែត្រ ជានិសិ្សតនៃសាកលវិទ្យាល័យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាងមានសមត្ថភាពអាចប្រើប្រាស់បាន ៣ ភាសា គឺ ខ្មែរ អង់គ្លេស និង ថៃ ហើយសព្វថ្ងៃនាងមានអាជីពជាតារាបង្ហាញម៉ូត និងតារាសម្តែង ផងដែរ៕























Account
Security
Favourite Content