កម្មវិធី ដើរដើម្បីសន្តិភាពដោយចាកចេញពីម្ដុំផ្សាររាត្រី ដែលធ្វើដំណើរដោយថ្មើរជើង ឆ្ពោះទៅសួនច្បារវិមានឯករាជ្យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះមានអ្នកចូលរួមច្រើនកុះករ។ ក្នុងនោះមានទាំងអ្នកសិល្បៈ និងមហាជនទូទៅ សិស្សសាលាមកពីគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ។


«ដើរដើម្បីសន្តិភាព March for Peace» ជាការដើរព្យុះហយាត្រា ដើម្បីសន្តិភាព បង្ហាញទៅពិភពលោកថា កម្ពុជាឲ្យតម្លៃសន្តិភាពណាស់ យើងត្រូវការសន្តិភាព ហើយស្រលាញ់សន្តិភាព និងរួមគ្នាថែរក្សាសន្តិភាពដែលឲ្យបានគង់វង្ស។ បើទោះជាការប្រកាសតាមរយៈបណ្ដាញសង្គម និងធ្វើឡើងភ្លាមៗក៏ពិតមែន តែបេះដូងខ្មែរដែលត្រូវការតែសន្តិភាព ធ្វើឲ្យមនុស្សម្នាចូលរួមកម្មវិធីនេះដោយមិនស្ទាក់ស្ទើរ។
មិនត្រឹមតែប្រជាពលរដ្ឋខ្មែរឡើយ ដែលចូលរួម «ដើរដើម្បីសន្តិភាព» នេះ ជនបរទេសជាច្រើននាក់ ក៏បានដើរចូលរួម និងដឹងច្បាស់ពីកម្ពុជាដែលជាប្រទេសស្រលាញ់សន្តិភាព គ្មានចិត្តគំនិតចង់ឈ្លានពានអ្នកដទៃឡើយ។ មហាជនដែលបានចូលរួមសុទ្ធតែយល់ឃើញថា ដ្បិតកម្ពុជាជាប្រទេសតូច តែមានក្ដីស្រលាញ់ ហើយផ្ដល់ឲ្យមនុស្សជុំវិញខ្លួន។
ដូចនេះហើយបានជាគ្រាន់តែប្រកាសឲ្យមានការចូលរួម «ដើរដើម្បីសន្តិភាព March for Peace» ភ្លាម អ្នកចូលរួមបានពាក់អាវពណ៌ក្រហម លាយពណ៌ទឹកប៊ិច និងមានពាក្យថាមោទនភាពជាតិខ្មែរ។ ខាងក្រោមគឺជាការចូលរួមយ៉ាងច្រើនអនេក ពីសំណាក់ប្រជាជនដែលកំពុងរស់នៅក្នុងក្រុងប្រទេស៖































Account
Security
Favourite Content